ទៅរាយមង មិនឃើញ ត្រឡប់មកវិញ គ្រួសារនាំគ្នាស្វែងរក ប្រទះឃើញស្លាប់ ក្នុងបាតទន្លេ

កណ្តាល៖ យុវជនម្នាក់បានទៅបណ្តែតមង តាមដងទន្លេ ក្រុមគ្រួសារមិនឃើញ វិលត្រឡប់មកផ្ទះវិញ នាំគ្នាតាម រកស្រាប់តែប្រទះឃើញ សាកសពលង់ទឹក ស្លាប់លិច ដល់បាតទន្លេ នៅម៉ោង១៧៖០០នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០១៥ ស្ថិតនៅក្នុងទន្លេភូមិតាពៅ ឃុំកោះចិន ស្រុកពញ្ញាឭ ខេត្តកណ្ដាល។

នគរបាលបានឲ្យដឹងថា យុវជនរងគ្រោះឈ្មោះ យន សុភា ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នករាយមងរស់នៅ ភូមិ ជ្រោយសំបួរ ឃុំកោះចិន ស្រុកពញ្ញាឭ ។

នគរបាលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ បានទៅបណ្ដែតមង នៅចំណុចកើតហេតុក្រោយ មកមិន ឃើញវិលត្រឡប់មកផ្ទះវិញ ទើបក្រុមគ្រួសារមានឆោឡោ តាមរកលុះមកដល់ចំណុច កើតហេតុស្រាប់តែ រកឃើញ ទូករបស់ជនរងគ្រោះ មិនឃើញជនរងគ្រោះ រួចក៏នាំគ្នាចុះរាវរកក៏ប្រទះឃើញ សាកសពនៅបាតទន្លេ ហើយបានស្រង់យកផ្ទះ កម្លំាងជំនាញស្រុក និងជាមួយប៉ុស្តិ៍ មេភូមិនិងគ្រួសារសព បានធ្វើការពិនិត្យសាកសព ឃើញថាពិតជាបានស្លាប់ ដោយលង់ទឹក ក្រោយពេលពិនិត្យរួច សពត្រូវបានប្រគល់ជូន ក្រុមគ្រួសារធ្វើ បុណ្យតាមប្រពៃណី ដោយឡែកក្រុមគ្រួ សារពុំមានការប្តឹងផ្តល់អ្វីទេ៕