ហត្ថាកសិករ លីមីតធីត ទទួលបានរង្វាន់ ស្ថាប័នឆ្នើម ប្រចាំឆ្នាំ ពីសភា ពាណិជ្ជកម្ម អឺរ៉ុប

គ្រិះស្ថាន មីក្រូហិរញ្ញវត្ថុ ឈានមុខគេ ហត្ថាកសិករ លីមីតធីត ត្រូវបាន សភាពាណិជ្ជកម្ម អឺរ៉ុប ផ្តល់ពានរង្វាន់ ជាស្ថាប័នឆ្នើម ប្រចាំឆ្នាំ២០១៥ បន្ទាប់ពីមានការវាយតម្លៃយ៉ាងល្អិតល្អន់ ពីស្ថាប័នអន្តរជាតិ “សភាពាណិជ្ជកម្មអឺរ៉ុប” ដោយផ្អែកទៅលើលក្ខខណ្ឌស្តង់ដារ ជាច្រើនដូចជា “ជំហរដ៍រឹងមាំនៅលើទីផ្សារជាតិ ការទំនាក់ទំនងជាអន្តរជាតិ និងការអភិវឌ្ឍន៍ ទំនុកចិត្តរបស់បុគ្គលិក ចំណាត់ថ្នាក់អន្តរជាតិលើ ស្ថានភាពក្រុមហ៊ុន បច្ចេកវិទ្យាគ្រប់គ្រងទំនើបៗ  កេរ្តិ៍ឈ្មោះអាជីវកម្ម យុទ្ធសាស្រ្តទីផ្សារ ដែលទទួលជោគជ័យ  ចំណាត់ថ្នាក់វិនិយោគ និងភាពទាក់ទាញ កេរ្តិ៍ឈ្មោះជា វិជ្ជមានរបស់ស្ថាប័នក្នុងតំបន់ និងការប្រកួតប្រជែងផងដែរ។ ការវាយតម្លៃនេះ មានការចូលរួមប្រកួតប្រជែង ពីក្រុមហ៊ុនជាតិ និងអន្តរជាតិដែលមាន អាជីវកម្មច្រើនប្រភេទផ្សេងៗគ្នាជាច្រើន។

ពិធីប្រគល់ពានរង្វាន់នេះ ធ្វើឡើងនៅ Oxford Hall ក្នុងប្រទេសអង់គ្លេស នាថ្ងែទី១៥ ខែធ្នូ ឆ្នាំ២ ០១៥កន្លងទៅ ដោយមានការចូលរួម ពីអ្នកគ្រប់គ្រងអាជីវកម្មឆ្នើមៗ ពីបណ្តាប្រទេសជាច្រើន លើពិភពលោក ។

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកហត្ថាកសិករ លីមីតធីត បានថ្លែងទៅកាន់ អ្នកធុរកិច្ចជាតិ និងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មាន អន្តរជាតិក្នុងពិធីប្រគល់ រង្វាន់នោះថា វាជាសក្ខីភាពថ្មីមួយទៀត ដែលជាដំណើរឆ្ពោះទៅមុខ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករបានទទួបានពាន ជាស្ថាប័នឆ្នើមប្រចាំឆ្នាំ ២០១៥ ក្នុងប្រទេសកម្ពុជា។ លោកបានសង្កត់ធ្ងន់ថា ការផ្តល់ពានរង្វាន់ពេលនេះជាមោទនភាពដល់ អ្នកធុរកិច្ចជាតិកម្ពុជានៅលើឆាកអន្តរជាតិ និងជាពិសេសម្រាប់គណៈគ្រប់គ្រង និងបុគ្គលិក ហត្ថាកសិករ លីមីតធីត ទាំងអស់ដែលបានលះបង់ អស់កម្លាំងកាយចិត្តសហការគ្នា សម្រេច គ្រប់ភារកិច្ចដើម្បីធ្វើ យ៉ាងណាឲ្យស្ថាប័នរីកចម្រើន រហូតទទួលបានកេរ្តិ៍ឈ្មោះដូចពេលនេះ។

គួរបញ្ជាក់ផងដែរថា លោកឧកញ៉ា ហួត អៀងតុង ក៏ត្រូវបានសភាពាណិជ្ជកម្ម អឺរ៉ុប សម្រេច ផ្តល់ពានរង្វាន់ជាអ្នក គ្រប់គ្រងឆ្នើមប្រចាំ២០១៥ ផងដែរ។ ការផ្តល់ពានរង្វាន់ ដោយបានលើគុណភាព និងគុណតម្លៃដែលលោកឧកញ៉ា បានដឹកនាំ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ ប្រកបដោយភាពជោគជ័យ និងមានការរីកចម្រើនខ្លាំង ក្នុងបរិបទជាតិ និងអន្តរជាតិ។

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៥ ហត្ថាកសិករ មានសម្ពាធ ឥណទាននៅលើដៃ អតិថិជនចំនួន ៣៥៣ លានដុល្លារ និងមានចំនួន អ្នកខ្ចីប្រាក់សរុប ១១១.២៤៩ នាក់ ព្រមទាំងមានសមតុល្យ ប្រាក់បញ្ញើសន្សំចំនួន ២៣៧ លានដុល្លារ ដោយមានអ្នកសន្សំប្រាក់ចំនួន ២១៦.១៥៦ នាក់ ។ បន្ថែមពីលើនោះ ហត្ថាកសិករ មានការិយាល័យកំពុងប្រតិបត្តិការ ចំនួន ១៥១ និងមានម៉ាស៊ីនអេធីអឹម ចំនួន ៩៨ គ្រឿងដែលកំពុងដាក់ អោយដំណើរការ ទូទាំងប្រទេសកម្ពុជា៕

ហត្ថាកសិករ លីមីតធីត ទទួលបានរង្វាន់ ស្ថាប័នឆ្នើម ប្រចាំឆ្នាំ ពីសភា ពាណិជ្ជកម្ម អឺរ៉ុប

ហត្ថាកសិករ លីមីតធីត ទទួលបានរង្វាន់ ស្ថាប័នឆ្នើម ប្រចាំឆ្នាំ ពីសភា ពាណិជ្ជកម្ម អឺរ៉ុប

ហត្ថាកសិករ លីមីតធីត ទទួលបានរង្វាន់ ស្ថាប័នឆ្នើម ប្រចាំឆ្នាំ ពីសភា ពាណិជ្ជកម្ម អឺរ៉ុប