រីករាយ ជាមួយ Lifestyle ថ្មីនៅ CLOUD NINE Skybar

ភ្នំពេញ៖ ជាមួយភាព ទំនើបនីយកម្ម នៃរាជធានីភ្នំពេញ សណ្ធាគារ SUN & MOON, Urban Hotel សូមបង្ហាញនូវ ស្កាយបារ មួយថ្មី ដែលមានលក្ខណៈពិសេស តាមរយៈការរចនាភ្លើងពណ៌ មានភាពល្អ ប្លែកដាច់គេ នឹងជាទស្សនីយភាពថ្មី ក្នុងរាជធានីភ្នំពេញ។

រចនាឡើងតាមស្ថាបត្យកម្ម សម័យទំនើប មានការតុបតែងលម្អ និងបរិយាកាស កន្លែងកម្សាន្តថ្មី សន្លាង អាចឲ្យអ្នកទៅទីនេះ ទទួលអារម្មណ៍ខុសប្លែកពី Skybar អ្នកធ្លាប់ទៅ ដែលស្ថិតនៅលើ ដំបូលនៃអគារ ខ្ពស់ភ្ញៀវអាចរំសាយ រាល់ភាពតប់ប្រមល់ ទទួលយកខ្យល់អាកាស បរិសុទ្ធ កន្លែងគយគន់ថ្ងៃលិច គយគន់ ទស្សនីយភាព ទីក្រុងភ្នំពេញ ៣៦០ ដឺក្រេ និងភ្លើងចម្រុះពណ៌ ដ៏ត្រជាក់អារម្មណ៍ នាពេលរាត្រីដ៏រ៉ូមែនទិក។

ទស្សនីយភាព ទន្លេចតុមុខ កំពូលវត្តភ្នំ ផ្សារកណ្ដាល និងអគារខ្ពស់ជាងគេ ក្នុងរាជធានីភ្នំពេញ សុទ្ធសឹង ជាអ្វីដែលអ្នកអាច មើលឃើញពីទីនោះ។ ទីកន្លែងអង្គុយដ៏ទូលាយ ស្រាក្រឡុក និងភេសជ្ជៈដ៏សម្បូរបែប ពិសេសអាងហែលទឹក ដ៏ធំប្រកបដោយ ផាសុខភាព នៅផ្នែកម្ខាងនៃ ស្កាយបារធ្វើឲ្យ CLOUD NINE ជាកន្លែងប្រារព្ធពិធី ដ៏រីករាយមិនគួរមើលរំលង សម្រាប់ភ្ញៀវគ្រប់រូប ដែលចូលចិត្តជប់លៀង ជាលក្ខណៈ BBQ,  Cocktails និង Party by the pool ជាដើមនោះ។

ក្រៅពីមានភ្លើង ពណ៌ចម្រុះនៅទូទាំង Skybar ទាំងមូលក៏អាចប្ដូរពណ៌ ឲ្យដូចគ្នាទាំងស្រុងទៅតាមតម្រូវចិត្ត របស់ភ្ញៀវបានដែរ បើមានការកុម្ម៉ង់ជាពិសេស គឺចង់សំដៅទាំងភ្លើងនៅផ្នែកដំបូល និងអំពូលភ្លើងដាក់លម្អ តាមតុនីមួយៗ។

សម្រាប់ការរីករាយ និងតន្ត្រីកន្ត្រាក់អារម្មណ៍ អបអរបុណ្យណូអែល ៖កម្មវិធី DJ Night នៅ Christmas’s Eve ថ្ងៃព្រហស្បតិ៍ ទី២៤ ធ្នូខាងមុខ លោកអ្នកនឹង ទទួលបានភាពរីករាយ ទ្វេរឡើងតាមរយៈការចាក់ភ្លេងពី DJ ល្បីមកពីបរទេស។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺតម្លៃរក្សានៅដដែល មិនមានឡើងថ្លៃនោះទេ ប្រញាប់រួសរាន់កក់កន្លែងពីឥឡូវ បើមិនចង់ខកខាន មិនមានកន្លែងអង្គុយទេនោះ៕

រីករាយ ជាមួយ Lifestyle ថ្មីនៅ CLOUD NINE Skybar

រីករាយ ជាមួយ Lifestyle ថ្មីនៅ CLOUD NINE Skybar

រីករាយ ជាមួយ Lifestyle ថ្មីនៅ CLOUD NINE Skybar