មក​ស្គាល់​អ្នក​ជំនាញ​ផាត់​មុខឲ្យ​តារា​​​​​​កូរ៉េ ​​ល្បី​ៗទាំង​៧​​រូប​ក្នុង​ YouTube

មក​ស្គាល់​អ្នក​ជំនាញ​ផាត់​មុខឲ្យ​តារា​​​​​​កូរ៉េ ​​ល្បី​ៗទាំង​៧​​រូប​ក្នុង​ YouTube

ការ​ថែរក្សា​សម្រស់​និង​ស្បែក​របស់​នារី​​កូរ៉េ​គឺ​មាន​ការ​ចាប់​អារម្មណ៍​​ខ្លាំង​ពី​នារី​ៗ​នៅ​ជុំវិញ​ពិភពលោក ពីព្រោះ​​ពួក​គេ​មាន​​​ស្បែក​​ស​ស្អាត​​រាងផ្កាឈូក និង​ផ្ទៃមុខ​មាន​សំណើម ដែល​ជួយ​បង្កើត​ភាព​វ័យក្មេង​និង​មើល​មក​ស្រស់​ស្អាត។ ដើម្បី​ជា​ភាព​ងាយ​ស្រួល​ បច្ចុប្បន្ន​អ្នក​​ជំនាញ​ផាត់​មុខ​​​​កូរ៉េ​​​ក្នុង​YouTube បាន​ទម្លាយ​អាថ៌កំបាំង​ក្នុង​ការ​ថែរក្សា​សម្រស់​និង​របៀប​ផាត់​មុខ​តាម​តារា​កូរ៉េ ដែល​ជា​ភាព​ងាយ​ស្រួល​សម្រាប់​នារី​ៗ។ Sabay សូម​ណែនាំ​អ្នក​​ជំនាញ​ផាត់​មុខ​​​​កូរ៉េ​៧​រូប​ក្នុង​ YouTube ដល់​ប្រិយមិត្ត​ដែល​ចង់​រៀន​ផាត់​មុខ​ដោយ​ខ្លួន​ឯង៖

 

១. Somevely

 

អ្នក​ជំនាញ​​ដំបូង​នេះ​មាន​ឈ្មោះ​ពិត​​ថា Park Somin ប៉ុន្តែ​ក្នុង YouTubeនាង​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា Somevely។ នាង​ចូលចិត្ត​​បង្កើត​​ពី​របៀប​ផាត់​មុខ​របស់​នារី​តាម​​តារា​​​ស្រី​កូរ៉េ​ ​​​​​​​​​​A Pink​, TaeTiSeo​, f(x), Han Ye Seul, Choaក្រុម AOA និងYubin។

 

២. Hakonyang

 

 

Hakonyang គឺ​ជា​អ្នក​ផាត់​មុខ​ឲ្យ​តារា​មួយ​រូប​។ ជា​ធម្មតា​នាង​ធ្វើ​ការ​ជាមួយ​ May ដែល​​ម៉ូដែល​​​ផាត់​មុខ​ក្នុង​ YouTubeរបស់​​នាង។ ការ​បង្រៀន​ផាត់​មុខ​របស់​នាង​មាន​ដូច​ជា ផាត់​មុខ​របស់​នារី, បង្ហាញ​ពី​គ្រឿង​សម្អាង​, វិធី​ថែរក្សា​ស្បែក​និង​ការ​គូរ​ក្រចក​ជាដើម។

 

៣. Kwaktori

 

Kwaktori ចូលចិត្ត​បង្កើត​ការ​ផាត់​មុខ​តាម​គំនូរជីវចល​ជប៉ុន​, បែប​តុក្កតា​និង​ការ​ផាត់​មុខ​កំពុង​ពេញ​និយម​ផ្សេងៗ។ ​​​​​​

 

៤. Ssin

 

 

​​​​Ssin គឺ​​អ្នក​ជំនាញ​បង្ហាញ​ពី​ការ​តុបតែង​ខ្លួន​ក្នុងYouTube ​​ម្នាក់​​ដែល​អ្នក​មិន​អាច​មើល​រំលង​។ ការ​បង្រៀន​ផាត់​មុខ​​របស់​នាង​មាន​ភាព​ប្លែក​ៗ​ពី​គ្នា ពេល​ខ្លះ​បង្រៀន​ផាត់​មុខ​តាម​តួ​តុក្កតា​ Elsa ក្នុង​រឿង“Frozen” , តារា​សម្ដែង​ស្រី​ល្បី​ៗ​និង​ក្រុម​តារា​ចម្រៀង​ប្រុស​ស្រី​ជាដើម។

 

៥. Pony

 

​Pony គឺ​ជា​អ្នក​ផាត់​មុខ​​ឲ្យ​តារា​​ល្បី​ជា​អន្តរជាតិ​និង​​ជា​អ្នក​ជំនាញ​បង្ហាញ​ពី​ការ​តុបតែង​ខ្លួន​ក្នុង​ YouTube ថែម​ទាំង​បាន​បោះពុម្ព​សៀវភៅ​ផាត់​មុខ​​ចែកចាយ​ក្នុង​ប្រទេស​កូរ៉េ, តៃវ៉ាន់, ថៃ, ចិន​និង​ជប៉ុន។ ចំណុច​មួយ​ទៀត​ដែល​ប្រិយមិត្ត​ស្គាល់​ច្បាស់​ នាង​គឺ​ជា​អ្នក​ផាត់​មុខ​ផ្ទាល់​ឲ្យ CL ។

 

៦. Calary Girl

 

​​​​​​​Calary Girl តែង​បង្ហាញ​ពី​របៀប​​តុបតែង​ខ្លួន​ស្ទើរតែ​ទាំង​អស់​រួមមាន ការ​ផាត់​មុខ, សក់​និង​ស្ទីល​ធ្វើ​​ក្រចក​ផ្សេងៗ។

 

៧. Sunny

 

Sunny ជា​អ្នក​ជំនាញ​បង្ហាញ​ពី​ការ​តុបតែង​ខ្លួន​កើត​នៅ​ញីវយ៉ក​។ នាង​អាច​និយាយ​បាន​ល្អ​ទាំង​អង់គ្លេស​និង​កូរ៉េ។​ នាង​ចូលចិត្ត​បង្ហាញ​ពី​ការ​ផាត់​មុខ​តាម Hani ក្រុម EXID និង Hyeri ក្រុម Girl’s Day៕

 

ចុចអាន៖រូប​ថត​១០​សន្លឹក​ កាន់​តែ​ច្បាស់​ពី​សម្រស់​អ្នក​ផាត់​មុខ​របស់​ CL

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  soompi