​ឡាន​តម្លៃ​៣៧​ម៉ឺន​ដុល្លារ​ ​ត្រឹម​២​សប្ដាហ៍​​សោះ​លក់​អស់​គ្មាន​សល់

​ឡាន​តម្លៃ​៣៧​ម៉ឺន​ដុល្លារ​ ​ត្រឹម​២​សប្ដាហ៍​​សោះ​លក់​អស់​គ្មាន​សល់

675T Spider រថយន្ត​បើក​ដំបូល​ល្បឿន​លឿន​ជាង​គេ​របស់​ក្រុមហ៊ុន​ McLaren ត្រូវ​បាន​គេ​កុម្ម៉ង់​ទិញ​គ្មាន​សល់​មួយ​គ្រឿង​ណា​ឡើយ​ ​ដោយ​ចំណាយ​ពេល​ត្រឹម​​២​សប្ដាហ៍​ប៉ុណ្ណោះ​ ​បន្ទាប់​ពី​បាន​ប្រកាស។

 

​ឡាន​តម្លៃ​៣៧​ម៉ឺន​ដុល្លារ​ ​ត្រឹម​២​សប្ដាហ៍​​សោះ​លក់​អស់​គ្មាន​សល់

 

វា​​ហាក់​​មិន​មែន​ជា​រឿង​ភ្ញាក់​ផ្អើល​អ្វី​នោះ​ទេ​ ​ព្រោះ​តែ​រថយន្ត​នេះមាន​​រូបរាង​យ៉ាង​ប្រណិត​ និង​មាន​សមត្ថភាព​អស្ចារ្យ​ទៀត​នោះ​ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ប៉ុន​ប៉ង​ចង់​បាន​វា។ រថយន្ត​ 675T Spider​ នេះ​មាន​បំពាក់​នូវ​ម៉ាស៊ីន​​​៨​ (V8) ទំហំ​៣,៨​ ​ហើយ​វា​អាច​បង្កើត​កម្លាំង​បាន​ដល់​ទៅ​ ៦៦៦​សេះ​ឯ​ណោះ។ ម៉ាស៊ីន​របស់​រថយន្ត​នេះ​ទៀត​សោត​អាច​បង្កើន​សន្ទុះ​ពី​០​ទៅ​៩៦​គ.ម​/ម៉​ ដោយ​ចំណាយ​ពេល​តែ​២,៩​វិនាទី។

 

​ឡាន​តម្លៃ​៣៧​ម៉ឺន​ដុល្លារ​ ​ត្រឹម​២​សប្ដាហ៍​​សោះ​លក់​អស់​គ្មាន​សល់

 

និយាយ​អំពី​តម្លៃ​របស់​រថយន្ត McLaren 675LT Spider ​នេះ​វិញ​គឺមួយ​គ្រឿង​​តម្លៃ​ ៣៧២ ៦០០​ដុល្លារ និង​មាន​ផលិត​លក់​តែ​៥០០​គ្រឿង​ប៉ុណ្ណោះ ហើយ​​នា​​រដូវ​ក្ដៅ​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​ គេ​នឹង​​ចាប់​ផ្ដើម​​​ដឹក​ជញ្ជូនរថយន្ត​ទៅ​ឲ្យ​អតិថិជន​​។

 

ដើម្បី​ជា​ការ​​អបអរសាទរ​ការ​លក់​ដ៏​ជោគ​ជ័យ​នេះ​ ​​ក្រុមហ៊ុន​ McLaren បាន​បញ្ចេញ​នូវ​វីដេអូ​ពិសេស​​​បង្ហាញ​ពី​រូបរាង​និង​សមត្ថភាព​​រថយន្ត​បើក​ដំបូល​ល្បឿន​លឿន​នេះ ​​​ដែល​បើកបរ​ដោយ​អ្នក​ប្រណាំង​ឡាន​ Formula E ដ៏​ជំនាញ​លោក​ Bruno Senna៕

 

 

 

 

 

ចុច​អាន៖ ក្រុមហ៊ុន​ Lexus បង្ហាញ​រថយន្ត​ ដែល​កង់​​រថយន្ត​ផលិត​ឡើង​ពី​ទឹកកក​សុទ្ធ

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DigitalTrends​​​​​​​​​​​​​​