តើថេប្លេត LG G Pad II 8.3 LTE មានលក្ខណៈសម្បត្តិអស្ចារ្យអ្វីខ្លះ ?

តើថេប្លេត LG G Pad II 8.3 LTE មានលក្ខណៈសម្បត្តិអស្ចារ្យអ្វីខ្លះ ?

G Pad II 8.3 LTE គឺជាថេប្លេតដ៏ថ្មីស្រឡាងមួយរបស់ក្រុមហ៊ុន LG ដែលត្រូវបានរចនាឡើងយ៉ាងសាមញ្ញ ស្តើង តែរឹងមាំល្អ ហើយងាយស្រួល ចាប់កាន់ ថេប្លេតនេះមានអេក្រង់ធំទូលាយទំហំ 8.3 អ៊ីង ជាប្រភេទ IPS LCD ជាមួយនឹងកម្រិតភាពច្បាស់ 1200 x 1920 ភិចសែល ដែលអាច បង្ហាញរូបភាពបានយ៉ាងច្បាស់ម៉ត់ល្អ ទស្សនាវីដេអូរស់រវើក យ៉ាងពេញភ្នែក ។ G Pad II 8.3 មានកាមេរ៉ាក្រោយទំហំ 8 មេកាភិចសែល អាច ថតរូបភាព វីដេអូ បានច្បាស់ម៉ត់ល្អ ព្រមទាំងមានទំហំធំ ចំនែកកាមេរ៉ាមុខគឺមានទំហំ 2 មេកាភិចសែល ចំពោះមេម៉ូរីក្នុងម៉ាស៊ីន មានទំហំ 16 ជីកាបៃ សំរាប់ផ្ទុកឯកសារ ថែមទាំងអាចបន្ថែមមេម៉ូកាតបានរហូតដល់ទំហំ 200 ជីកាបៃទៀត រីឯស៊ីភីយូរបស់វាវិញ ជាប្រភេទ Quad-core 1.5 GHz Cortex-A53 និង quad-core 1.0 GHz Cortex-A53 និងមានរ៉េមទំហំ 2 ជីកាបៃ ដែលអាចធ្វើអោយការដោនឡូតហ្គេម កម្មវិធី បានយ៉ាងលឿនរហ័សទាន់ចិត្ត ព្រមទាំងអាចលេងហ្គេម ប្រើបករាស់កម្មវិធីផ្សេងៗ បានយ៉ាងរលូនផងដែរ ។ G Pad II 8.3 ដំនើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android OS, v5.1.1 (Lollipop) និងមានថាមពលថ្មដល់ទៅទំហំ 4800 មីលីអំពែ ។

តើថេប្លេត LG G Pad II 8.3 LTE មានលក្ខណៈសម្បត្តិអស្ចារ្យអ្វីខ្លះ ?

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 8.3 inches
  • បន្ទះឈីប : Qualcomm MSM8939 Snapdragon 615
  • CPU : Quad-core 1.5 GHz Cortex-A53 & quad-core 1.0 GHz Cortex-A53
  • RAM : 2 GB
  • Memory ខាងក្នុង : 16 GB
  • Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ 200 GB
  • កាមេរ៉ាក្រោយ : 8 MP, autofocus
  • កាមេរ៉ាមុខ : 2 MP
  • ថាមពលថ្ម : Li-Po 4800 mAh
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v5.1.1 (Lollipop)
  • ពណ៌ : Brown Gold

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus តើថេប្លេត LG G Pad II 8.3 LTE មានលក្ខណៈសម្បត្តិអស្ចារ្យអ្វីខ្លះ ?
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com តើថេប្លេត LG G Pad II 8.3 LTE មានលក្ខណៈសម្បត្តិអស្ចារ្យអ្វីខ្លះ ?

ចុះថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2015 ម៉ោង 10:10 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ