ជន​មិន​ស្គាល់​មុខ​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​៦​ឆ្នាំរហូត​របួស​ធ្ងន់រួច​រត់គេច​ខ្លួន​បាត់​

ខេត្ត​ឧត្តរមានជ័យ ៖ ក្មេង​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ចាប់រំលោភរហូត​​បាន​សំរេច ហើយត្រូវ​បាន​ប្រជា​ការពារ​ភូមិ​​ប្រទះ​ឃើញ​ដេក​ស្តូកស្តឹង​នៅ​ក្នុង​ព្រៃ​ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើលកាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ ថ្ងៃ​ទី​២២ ធ្នូ​ ២០១៥ ​​ភូមិ​តា​ដេ​វ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

ស្ត្រី​ជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​ថា ​រូបគាត់មានកូន​ចំនួន​៤នាក់​ ប្រុស​​ម្នាក់​។ មុន​ពេល​កើតហេតុ ក្មេង​ស្រី​រង​គ្រោះ​ជា​កូន​ទី​៣ ​បាន​ចេញពីផ្ទះ​ទៅ​រៀន​នៅ​សាលា​បឋម​សិក្សា​តា​ដេ​វ​ជា​សិស្ស​ថ្នាក់​ទី​១​ដែល​មាន​ចំងាយ​ពី​ផ្ទះ​៨០០ម៉ែត្រ​ក្នុងភូមិ-ឃុំ​ខាងលើ​។

ស្ត្រី​ដដែល​បាន​បញ្ជាក់ថា ​គាត់​បាន​ដឹង​រឿង​នេះ​ដោយសារ​តែ​មាន​ប្រជា​ការពារ​ភូមិ​ម្នាក់​ដើរក្នុង​ព្រៃ​ប្រទះ​ឃើញ​កូន​របស់​គាត់​កំពុង​តែដេក​ដួល​ស្តូក​ស្តឹង​ស្រែក​ឱ្យ​គេ​ជួយ​ ហើយ​បាន​​​រត់​មក​ប្រាប់​រូប​គាត់​ជា​ឪពុក​ម្តាយ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង តែដោយសារ​មាន​សភាព​ធ្ងន់​ធ្ងរ​ពេក​​គ្រូពេទ្យ​បាន​បញ្ជូនបន្ត​ទៅ​សង្គ្រោះ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។

លោក​វរសេនីយ៍ទោ ​ងួ​ន ទ្ធី​រិ​ទ្ធ​ មេបញ្ជាការ​អាវុធ​ហត្ថស្រុក​អន្លង់​វែង​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ បើ​តាម​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ថា ជន​មិន​ស្គាល់​មុខ​​​រំលោភ​បានសំរេច​ហើយ​វា​នឹង​អាច​សំលាប់​ក្មេង​ស្រី​ក៏អាច​ថា​បាន​ដែរ ​​​​​​​​​​​​​​​​​តែដោយ​សារមាន​ប្រជា​ការពារដើរ​ក្នុង​ព្រៃ​ទើប​ជន​មិន​ស្គាល​មុខ​រត់គេច​ខ្លួន​បន្សល់​ទុកម៉ូតូ​ម៉ាក​វ៉េវ​កញ្ចាស់​​មួយ​គ្រឿង​នៅ​កន្លែង​កើតហេតុ​។

លោក​វរសេនីយ៍ទោ​បន្ត​ថា ទោះជា​បែប​ណាក៏ដោយ ប៉េ​អឹម ​និង​​ប៉ូលី​សបាននិង​កំពុង​រុករក​​ស្រាវជ្រាវ​នៅ​គ្រប់​ទីកន្លែង​ដើម្បី​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោសឲ្យ​ខាង​តែ​បាន​៕​​