មុននេះ! ពលរដ្ឋ​២០គ្រួសារ​ក្នុងភូមិប្ញស្សីស្រុក បិទផ្លូវ​មិនឱ្យ​ឡានដឹកខ្សាច់​ចូលការដ្ឋាន​

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍ឱ្យ​ដឹងថា ប្រជាពលរដ្ឋ​ប្រមាណ​២០គ្រួសារ​ បានលើកគ្នា​មក​បិទផ្លូវ​​ដើម្បី​កុំ​ឱ្យ​រថយន្ត​ដឹក​ខ្សាច់​​​បើក​​ចូល​ក្នុង​ការដ្ឋាន​មួយ​កន្លែង ដែលហេតុការណ៍នេះបង្កឱ្យភ្ញាក់​ផ្អើល​ កាលពីវេលាម៉ោង​១០ព្រឹកថ្ងៃទី​២៣ ធ្នូ ២០១៥ នេះ ស្ថិត​នៅ​ចំណុច​​ភូមិប្ញស្សីស្រុក ឃុំត្រពាំង​គ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ប្រភពបានឱ្យ​ដឹងថា មូល​ហេតុ​ដែលប្រជាពលរដ្ឋ​នាំ​គ្នាបិទផ្លូវ​នេះ គឺដោយសារ​កន្លងមក ​​ខាង​ក្រុម​ហ៊ុន​​របស់​ការដ្ឋាន​នោះ បាន​បិទ​ផ្លូវ​ដែល​ប្រជាពលរដ្ឋ​ធ្វើដំណើរ​​ចេញ-ចូលរាល់ថ្ងៃ​ ។ លុះនៅព្រឹកនេះ ទើបប្រជាពលរដ្ឋ​ធ្វើការបិទ​ផ្លូវ​មួយច្រកទៀត​ មិន​ឱ្យ​ខាង​រថ​យន្ត​​ចូល​​ដឹក​ខ្សាច់​​វិញ ។

ទោះបីជាយ៉ាងណា រហូតមកដល់ម៉ោង​នេះ គេមិនទាន់ឃើញ​មានចំណាត់​​ពី​អាជ្ញា​ធរមូល​ដ្ឋាននៅឡើយទេ ។