ថន ល​ក្ខិ​ណា ​រៀបចំ​ពិធី​ខួបកំណើត​យប់​មិញ

រាជ​ធានី​ភ្នំពេញ​ ៖ កញ្ញា​ថន ល​ក្ខិ​ណា​ បាន​រៀបចំ​ពិធី​ខួបកំណើត​ផ្ទាល់ខ្លួន​ជា​លក្ខណៈ​ធំដុំ​មួយ​ក្នុង​វ័យ​២៥​ឆ្នាំ​ កាលពី​រាត្រី​ថ្ងៃ​ទី​២២ ធ្នូ ​២០១៥ នៅ​ភោជនីយដ្ឋាន​សេ​វិ​ន​ប្រាយ​សាខា​ទួល​គោក​។​ នា​រាត្រី​នោះ​មាន​តារា​ល្បី​ៗ​ជា​ច្រើន​ដួង​បាន​ចូលរួម​ជូនពរ​ជ័យ​។

​អ្វី​ដែល​ជា​ការ​រំភើបចិត្ត​របស់​សាមីខ្លួន​ជា​ម្ចាស់​កម្មវិធី​នោះ​ គឺ​នាង​ហាក់​សប្បាយចិត្ត​ក្រោយ​ពេល​លោកឪពុក អ្នក​​ម្តាយ​នាង​បាន​ជួបជុំ​គ្នា​ក្រោយ​លោកឪពុក​នាង​បែក​ផ្ទះ​១០​ឆ្នាំ​កន្លង​មក​។

វត្តមាន​តារា​ល្បី​ៗ​ទាំង​ចាស់​ថ្មី​បាន​ចូលរួម​នារាត្រី​នោះ ​មាន​លោក​កុយ ស៊ី​ឌឿ​ន និង​ភរិយា នាយ​ឃ្លោក យុគ ចិន្តា  អ្នក​នាង​ស៊ុន ណា​រី​ម៉ូ​នី​កា នាយ​ក្រឹម អ៊ឹម ជីវ៉ា គន់ រៀម​រតនៈ ប៉ែន សុ​ផា​នី ច​ន ច័ន្ទ​ល​ក្ខិ​ណា ម៉ៅ ស៊ី​ណាត, ឈិ​ត សុជាតា ឈួ​ន លី អ៊ី​វ៉ា​ធី​ណា សុ​គ​ន្ឋ ថេ​រ៉ា​យុ សុវណ្ណ​ឆៃ ញឹ​ម ចាន់​ថន យ៉ែ​ម សំ​អូន តូ​តា គង់ វង្ស​យ៉ា​ទី រតនៈ ពិសិដ្ឋ បញ្ញា​សិ​ទ្ឋិ, វី ឌី​ណែ​ត, សៅ ឧត្តម, សុវត្ថិ​ឌី​ធា​រិ​កា ,ម៉ា​ដូ​ណា, ហេង ស្រី​ពេជ្រ លាង សុ​ផា​ឡែ​ន អ្នកស្រី​ថុ​ង ស៊ីវ​ទៀង ម្ចាស់​ផលិតកម្ម​ប៊ី​ឃេ​អេស ​លោក​ឈុ​ន សុវណ្ណ​ភក្តី​ និង​តារា​ជា​ច្រើន​ដួង​ទៀត​ផង​ដែរ​៕

ព័ត៌​មាន​ល​ម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព    ​