Ashley Cole ដើរ​តាម​គន្លង Gerrard ទៅ​លេង​នៅ LA Galaxy


Ashley Cole ដើរ​តាម​គន្លង Gerrard ទៅ​លេង​នៅ LA Galaxy

ខ្សែ​ការពារ​ជើងចាស់ Ashley Cole នឹង​ផ្លាស់​ទៅ​ទឹកដី​អាមេរិក​ចូលរួម​ជាក្រុម LA Galaxy ដែល​មាន​មិត្ត​រួមសញ្ជាតិ​អង់គ្លេស Steven Gerrard កំពុង​លេង​នៅ​ទីនោះ។

 

ការ​ផ្ទេរ​ដោយ​គ្មាន​តម្លៃ​ខ្លួន (Free Transfer) ទៅ​ក្រុម​នៃ​ក្របខ័ណ្ឌ Major League បន្ទាប់​ពី​អតីត​ខ្សែការពារឆ្វេង​ក្រុមជម្រើសជាតិ​តោ​កំណាចអង់គ្លេស ​ត្រូវ​ក្លិប Roma បញ្ចប់​កុងត្រា។ Cole ដែល​ទើប​ក្លាយ​ជា​ឪពុក កាល​ពី​ពេល​ថ្មីៗ​គ្រោង​រៀបចំ​រើ​ទៅ​រស់​នៅ​អាមេរិក ជាមួយ​ប្រពន្ធ និង​កូន​ បើ​ទោះ​ជា​មាន​ក្លិប​មួយ​ចំនួន​នៅ អង់គ្លេស​ទាក់ទង​រូបគេ​ឲ្យ​ត្រឡប់​ទៅ​វិញ​ក៏ដោយ។

 

Ashley Cole ដើរ​តាម​គន្លង Gerrard ទៅ​លេង​នៅ LA Galaxy

 

ក្រោយ​ចាកចេញ​ពី​អង់គ្លេស​កាល​ពី​ឆ្នាំ​២០១៤ អតីត​កីឡាករ Arsenal និងChelsea បាន​ទៅ​ចូលរួម​ជាមួយក្រុម Roma ក្នុង​កិច្ច​សន្យា​រយៈ​ពេល​២ឆ្នាំ តែ​មាន​ឱកាស​លេង​ត្រឹម​១១ប្រកួត ប៉ុណ្ណោះ​នៅ១២ខែដំបូង ហើយក៏​ត្រូវ​ក្លិប​នៃ​ក្របខ័ណ្ឌ​កំពូល​របស់​អ៊ីតាលី​បញ្ចប់​កុងត្រា​មុន​កាល​កំណត់។

 

កន្លង​មក​លោក Remi Garde គ្រូបង្វឹក​ក្រុម Aston Villa ធ្លាប់​ព្យាយាម​ទាក់ទង Cole ទៅ Premier League វិញ​ផង​ដែរ ដើម្បី​ជួយ​ស្រោចស្រង់​ក្រុម​របស់​លោក​ពី​តំបន់​គ្រោះថ្នាក់ តែ​ត្រូវ​កីឡាករ​វ័យ​៣៥ឆ្នាំ មើល​រំលង​៕

 

ចុចអាន៖ Klopp ទិញ​បាន​កីឡាករ​ថ្មី​ដែល​នឹង​ពាក់​លេខ​៨ របស់​ Gerrard

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ thesun