Pacquiao ​សរសើរ​បវរកញ្ញា​ចក្រវាល​ថ្មី​របស់​ហ្វីលីពីន

Pacquiao ​សរសើរ​បវរកញ្ញា​ចក្រវាល​ថ្មី​របស់​ហ្វីលីពីន

Manny Pacquiao ​កំពូល​អ្នក​ប្រដាល់​អាស៊ី​របស់​ហ្វីលីពីន​ បាន​លើក​ឡើង​ថា លោក​ពិត​ជា​ស្ងើចសរសើរ​ចំពោះ​ភាព​ល្អ​សមរម្យ​​របស់​​​បវរកញ្ញា​ចក្រវាល​ថ្មី​​ឆ្នាំ​២០១៥ ដែល​ជា​មិត្ត​រួម​ជាតិ​របស់​ខ្លួន​​នាង​ Pia Wurtzbach ក្រោយ​ពេល​បវរកញ្ញា​រូប​នេះ ឈ្នះ​​ជយលាភី​លេខ​១ ទាំង​មាន​រឿង​ចម្រូង​ចម្រាស់។

 

Pacquiao ​សរសើរ​បវរកញ្ញា​ចក្រវាល​ថ្មី​របស់​ហ្វីលីពីន

 

​​​ពិធី​ករ​ Steve Harvey ​បាន​ប្រកាស​ឈ្មោះ​ជយលាភី​លេខ​១​ខុស ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ ដែល​​តម្រូវ​ឲ្យ​បវរកញ្ញា​កូឡុំប៊ី Ariadna Gutierrez ​ត្រូវ​​ដោះ​មកុដ​ទៅ​ឲ្យ​បវរកញ្ញា​សញ្ជាតិ​ហ្វីលីពីន​វិញ ដែល​ជា​​អ្នក​ឈ្នះ​ជយលាភី​ពិត​ប្រាកដ។

 

Pacquiao ដែល​​​ត្រូវ​ឡើង​សង្វៀន​លើក​ចុង​ក្រោយ​នា​ខែ​​មេសាខាង​មុខ​​ បាន​ប្រាប់​ដល់​ philboxing.com ថា៖ “សេចក្ដី​ក្លាហាន គឺជា​ភាព​សមរម្យ​ ក្នុង​ពេល​មាន​សម្ពាធ។ នេះ​ជា​អ្វី​ដែល​ Pia បង្ហាញ​ឲ្យ​ពួក​យើង​ឃើញ​ ​ពេល​ស្ថិត​ក្នុង​​ពេល​យល់​ច្រឡំ និង​ការ​ចម្រូងចម្រាស ដែល​ធ្វើ​ឲ្យ​នាង​សម​ជា​ម្ចាស់​ជយលាភី​បវរកញ្ញា​​ចក្រវាល​ថ្មី”។

 

Pacquiao ​សរសើរ​បវរកញ្ញា​ចក្រវាល​ថ្មី​របស់​ហ្វីលីពីន

 

Pacquiao ​សរសើរ​បវរកញ្ញា​ចក្រវាល​ថ្មី​របស់​ហ្វីលីពីន

 

“ខ្ញុំ​នៅ​ចាំ​បាន​ថា ពេល​ខ្ញុំ​ចាញ់​ Floyd Mayweather ​កាល​ខែ​ឧសភា ​​នាង​បាន​សន្យា​​ទៅ​កាន់​ប្រជាជន​ហ្វីលីពីន​ថា ​នាង​នឹង​សង​សឹក​ ដោយ​យក​​​ឈ្នះ​ជយលាភី​​បវរកញ្ញា​ចក្រវាល​​ឲ្យ​បាន ហើយ​ឥឡូវ​នាង​អាច​ធ្វើ​បាន​មែន”។ អ្នក​ប្រដាល់​វ័យ​​៣៧​ឆ្នាំ​បញ្ជាក់​បន្ថែម៕

 

-ចុចអាន៖ អ្នក​កីឡា​១០​នាក់ ដែល​ជាប់​ជា​តារា​ Facebook ប្រចាំ​ឆ្នាំ​២០១៥

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ dailymail