សិស្សស្រីបងប្អូន២នាក់ ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវ រថយន្តបុកប៉ើងផ្លោង ធ្លាក់ចូលប្រឡាយស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម

ខេត្តព្រះសីហនុ ៖ នៅម៉ោងជិត១០ព្រឹក ថ្ងៃទី២២ខែធ្នូឆ្នាំ២០១៥ នៅលើផ្លូវជាតិ លេខ៤ជិតតំបន់សេដ្ឋកិច្ច ពិសេសបិតត្រាំង ចន្លោះគីឡូ២១២-២១៣ ស្ថិតក្នុង ភូមិ ពូធឿង ឃុំបិតត្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ។ ក្មេងស្រីសិស្សសាលា២នាក់ ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវ ត្រូវរថយន្តបើកបុកចំពីមុខ បណ្ដាលឲ្យប៉ើងផ្លោងធ្លាក់ចូល ប្រឡាយស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម ខណៈពេលដែលរូបគេ២នាក់ដែលជា បងប្អូនជីដូនមួយនឹងគ្នាបានត្រឡប់មកពីចូលរួមដង្ហែសពញាតិមិត្តបងប្អូននៅ ទីបញ្ចុះសពនៅក្នុងឃុំរាម ស្រុកព្រៃនប់។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញ រថយន្តបង្ក ម៉ាកអេស្កាលេត ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2U-6969 ទិសដៅពីភ្នំពេញ មកក្រុងព្រះសីហនុបើកបរក្នុងល្បឿនលឿនបានបុកជនរងគ្រោះក្មេងស្រីសិស្ស សាលា២នាក់ជិះម៉ូតូម៉ាកស្កូពីពណ៌សឌុបគ្នាឆ្លងផ្លូវ ត្រូវរថយន្តបើកបុកចំពីមុខ បណ្ដាលឲ្យប៉ើងផ្លោងធ្លាក់ ចូលប្រឡាយស្លាប់ឈ្មោះកុយ អេងលី ភេទស្រី អាយុ១៥ឆ្នាំស្លាប់នៅកន្លែងកើតហេតុនិងអ្នករួមដំណើរពីក្រោយម្នាក់ទៀត មាន ឈ្មោះកុយ អេងលិន ភេទស្រីអាយុ១៤ឆ្នាំមុខរបរ សិស្សរងរបួសធ្ងន់ ត្រូវបញ្ជូន មកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តហើយក្រោយពីកើតហេតុអ្នកបើកបរ បានរត់គេចខ្លួនបាត់៕

សិស្សស្រីបងប្អូន២នាក់ ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវ រថយន្តបុកប៉ើងផ្លោង ធ្លាក់ចូលប្រឡាយស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម សិស្សស្រីបងប្អូន២នាក់ ជិះម៉ូតូឌុបគ្នាឆ្លងផ្លូវ រថយន្តបុកប៉ើងផ្លោង ធ្លាក់ចូលប្រឡាយស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម