មានរឿងអាថ៍កំបាំងលោក ឡេង ចាន់មន្នី មានសិទ្ធិទិញឈើផ្តាច់មុខ ក្នុងស្រុកកោះញ៉ែក ដោយមន្ត្រីជំនាញសំងំមិនបង្រ្កាប

ខេត្តមណ្ឌលគិរី ៖ប្រជាពលរដ្ឋរស់នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី បានឲ្យ ដឹងថា គេបានឃើញលោក ឡេង ចាន់មុន្នី ដែលជាមេឈ្មួញរកស៊ី ដឹកជញ្ជូន ឈើដុះស្លែប្រចាំស្រុកកោះញែកដែលបានចាត់ចែងបរិវារឈ្មោះម៉ុក អោយកែន  ប្រជាពលរដ្ឋចុះកាប់ឈើតាមព្រៃសហគមន៍ខុសច្បាប់និងបានឈរជើងចាំទិញ ឈើខុសច្បាប់គ្រប់ប្រភេទតំបន់អន្លង់ឈូងនៅស្រុកកោះញែកដើម្បីដឹកបន្តតាម រថយន្តទៅលក់នៅប្រទេសវៀតណាម ដែលឆ្កងកាត់ ស្រុកលំផាត់ ស្រុកបរកែវ និង ស្រុកអូរយ៉ាដាវខេត្តរតនគីរីអាណាធិបតេយ្យបំផុត។

ប្រជាពលរដ្ឋបានឲ្យដឹងបន្តថា មួយថ្ងៃៗគេឃើញ រណារយន្តត្រង់សឺន័រ រាប់រយ គ្រឿងត្រូវបានគេប្រើប្រាស់ក្នុងសកម្មភាពកាប់បំផ្លាញព្រៃឈើតាមព្រៃសហគម ខុសច្បាប់ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ហើយឈើទាំងនោះ ត្រូវបានគេ ដឹកចេញយកមកលក់ឲ្យក្រុមលោក ឡេង ចាន់មុន្នី ដែលមានឈ្មោះ ម៉ុក ឈរ ចាំទិញផ្តាច់មុខ នៅតំបន់អន្លង់ឈូង ដែលទិញពីប្រជាពលរដ្ឋ ក្នុងតម្លៃថោក មិនអោយប្រជាពលរដ្ឋលក់អោយអ្នកណាទេ ពុំនោះទេគឺមន្ត្រី រដ្ឋបាលព្រៃឈើ នៅតំបន់នោះចាប់បង្រ្កាបជាក់ជាមិនខាន។

គួរបញ្ជាក់ថា លោក ឡេង ចាន់មុន្នី បានរកស៊ីប្រមូលទិញឈើខុសច្បាប់ ដែល បានមកពីការកាប់បំផ្លាញ តាមព្រៃសហគមន៍យូរឆ្នាំមកហើយ។ ឈើខុសច្បាប់ គ្រប់ប្រភេទរាប់ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃៗ ត្រូវបានលោក ឡេង ចាន់មុន្នី ទិញ និងស្តុកទុកបន្ទាប់មកគេដឹកតាមរថយន្តយីឌុប ទៅកាន់ប្រទេសវៀតណាម ជា រៀងរាល់យប់ មិនដែលលោះ ពេលនោះឡើយ ដោយមានលោក ឈួន សិរីវឌ្ឍ នាយផ្នែក រដ្ឋបាលព្រៃឈើកោះញែក នៅតំបន់នោះជាអ្នកការពារ។

ប្រជាពលរដ្ឋបានបន្តអោយដឹងទៀតថារឿងដែលលោក ឡេង ចាន់មុន្នី កំពុង សម្រុកដឹកជញ្ជូនឈើទាំងថ្ងៃទាំងយប់ធ្វើជាចំហរគ្មានអ្វីលាក់បាំងនោះទេហើយ ជាញឹកញយពួកគេបានចេញមុខកាងឬស៊ីឈ្នួលដឹកឈើ អោយឈ្មួញតូចតាច ផ្សេងៗទៀតបានដោយរលូនបើទោះបីជាគ្មានប៉េសេក៍ដោយ គ្មាននរណា ហ៊ាន ប៉ះពាល់ទេក៏ព្រោះតែមន្ត្រីធំៗនិងសមត្ថកិច្ច ពាក់ព័ន្ធតាមដងផ្លូវសុទ្ធតែ ទទួល បានរបបជាលុយកាក់ជាប់ជាប្រចាំ ជាពិសេសគឺលោក ឈួន សិរីវឌ្ឍ នាយផ្នែក រដ្ឋបាលព្រៃឈើកោះញែកមិនដឹងលាបាតដៃទទួលប្រាក់ពីឈ្មួញប៉ុន្មាននោះទេ ទើបឈ្មួញហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តគឺមិនមានការកោតខ្លាចច្បាប់សូម្បីតែ បន្តិច ។

គេចង់ឃើញ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទលោក អ៊ុក រ៉ាប៊ុន ពិនិត្យមើលភាពអនាធិបតេយ្យនៃការកាប់បំផ្លាញឈើប្រណីតខុសច្បាប់ក្នុងដែនជម្រកព្រៃការពារក៏ដូចជាការដឹកជញ្ជូនឈើខុសច្បាប់ទ្រង់ទ្រាយធំ ក្នុងតំបន់ការពារនៅតាមសហគមន៍ចន្លោះភូមិសាស្ត្រស្រុកកោះញែកដែលឈ្មួញ ឈ្មោះឡេង ចាន់មុន្នី សកម្មបំផុតក្នុងការប្រមូលពលរដ្ឋឲ្យចូលទៅកាប់បំផ្លាញ ព្រៃឈើយ៉ាងអនាធិបតេយ្យ និងមានការប្រើប្រាស់ រថយន្តច្នៃមិនតិចជាង ២០ គ្រឿងសម្រាប់ដឹកជញ្ជូនឈើចេញ ពីព្រៃដោយយក ឈ្មោះក្រុមហ៊ុន យូនីហ្គ្រីន មកធ្វើជាសំអាង បិទបាំងទង្វើជួញដូរឈើ មិនប្រក្រតីរបស់ខ្លួន ដើម្បីបន្តដឹក ជញ្ជូនយកទៅលក់ចែកចាយនៅស្រុកយួនឡើងវិញជាបន្ទាន់ ព្រោះសកម្មភាព នេះកំពុងធ្វើឲ្យ បទបញ្ជារបស់សម្តេច ហ៊ុន សែន ក្នុងការបង្ការបង្ក្រាបការដឹក ជញ្ជូនឈើខុសច្បាប់អស់ប្រសិទ្ធភាពក្នុងការអនុវត្តន៍៕ដោយអ.ភិរុន

មានរឿងអាថ៍កំបាំងលោក ឡេង ចាន់មន្នី មានសិទ្ធិទិញឈើផ្តាច់មុខ ក្នុងស្រុកកោះញ៉ែក ដោយមន្ត្រីជំនាញសំងំមិនបង្រ្កាប មានរឿងអាថ៍កំបាំងលោក ឡេង ចាន់មន្នី មានសិទ្ធិទិញឈើផ្តាច់មុខ ក្នុងស្រុកកោះញ៉ែក ដោយមន្ត្រីជំនាញសំងំមិនបង្រ្កាប មានរឿងអាថ៍កំបាំងលោក ឡេង ចាន់មន្នី មានសិទ្ធិទិញឈើផ្តាច់មុខ ក្នុងស្រុកកោះញ៉ែក ដោយមន្ត្រីជំនាញសំងំមិនបង្រ្កាប