អ្នកបើកបរ​ឡាន​ដឹក​ដី ធ្វើការ​តវ៉ា បិទផ្លូវ​ជាតិ​លេខ​៣ និងផ្លូវជាតិលេខ២ ជាយ​រាជធានី​ភ្នំពេញ​

ភ្នំពេញ: ក្រុម​អ្នកបើកបរ​រថយន្ត​បែន​ដឹក​ដី​-​ក្រួស​-​ខ្សាច់ និង​ថ្ម បាន​ផ្ទុះ​ការតវ៉ា​ជាថ្មី នា​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ ដោយ​លើក​បដា និង​ចត​ឡាន បិទ​កំណាត់​ផ្លូវជាតិ​លេខ​៣ នៅ​ត្រង់ចំណុច​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង ទល់មុខ​ភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​កំណាត់​ផ្លូវ​លេខ​២១៧ ចំណុច​រង្វង់​មូល​ដីក្រហម ក្នុង​សង្កាត់​រលួស និង​នៅ​ម្តុំ​ស្ពាន​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ​។​
 
ក្រុម​អ្នក​បើកឡាន​ដឹក​ដី​ទាំងនោះ បានទាមទារ សុំចូល​បង់ពន្ធ និង​សុំ​កុំ​ឲ្យ​កែ​ចង្កូតរថយន្ត​ដឹក​ដី​ទាំងនោះ ពីស្តាំ ទៅ​ឆ្វេង​។

ការបិទផ្លូវ​នេះ បង្កអោយមាន​ការកកស្ទះ​ចរាចរណ៍ នៅតាម​ដងផ្លូវ​ជាតិ​មួយចំនួន​។ គោលដៅ​តវ៉ា​របស់​ក្រុម​អ្នកបើកបរ​ឡាន​ដឹក​ដី នា​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ​នេះ មានដូចជា​៖
 នៅ​ចំណុច​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​ភូមិ​តា​គៀត សង្កាត់​តា​គៀត​
​ខណ្ឌ​ពោធិ​សែន​ជ័យ ក្រុម​អ្នកបើក​តវ៉ា​បិទផ្លូវ​។​

នៅ​កំណាត់​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង ទល់មុខ​ភូមិ​ក្រាំង​ដូន​ទៃ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ (​បិទផ្លូវ​) និង​កំណាត់​ផ្លូវ​លេខ​២១៧ ចំណុច​រង្វង់​មូល​ដីក្រហម ក្នុង​សង្កាត់​រលួស និង​នៅ​ម្តុំ​ស្ពាន​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ​។​
 
នៅ​ផ្លូវជាតិ​លេខ​២ ក៏មាន​ការតវ៉ា បិទផ្លូវ នៅត្រង់ចំណុច​ទល់មុខ​សង្កាត់​ព្រែ​កំ​ពិស ខណ្ឌដង្កោ ផងដែរ​៕​