​បេក្ខជន​ប្រឡង​ក្របខ័ណ្ឌ មន្ត្រីរាជការ​ស៊ីវិល​នៃ ACU ជាប់​៤៥​នាក់ ក្នុងចំណោម​បេក្ខជន ចូលរួម​ប្រឡង​ជាង ១ ពាន់​នាក់​

ភ្នំពេញ: ក្នុងចំណោម​បេក្ខជន ចូលរួម​ប្រឡង​ចំនួន ១.៤៦១ នាក់ ដែល​បាន​ចូលរួម​ប្រឡង ជ្រើសរើស​ក្របខ័ណ្ឌ មន្ត្រីរាជការ​ស៊ីវិល នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​ប្រឡង​ជាប់​លទ្ធផល​ស្ថាពរ ចំនួន​៤៥​រូប ហើយ​១០​រូប​ទៀត បាន​ជាប់​ជាម​ន្ត្រី​បម្រុង​។
​ចំណែក​បេក្ខជន​ជាប់​ស្ថាពរ (​កម្លាំង​សន្តិសុខ​) ចំនួន​១០៤​រូប និង​ជាប់​បម្រុង​៥​រូប​ទៀត​។​

​លទ្ធផល​នៃ​ការប្រឡង ជ្រើសរើស​ក្របខ័ណ្ឌ មន្ត្រីរាជការ​ស៊ីវិល នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ត្រូវបាន​អង្គភាព​ប្រកាស កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ តាមរយៈ​គេហទំព័រ​របស់ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU)​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ បាន​បើក​កិច្ចប្រជុំ​មួយ ក្រោម​អធិបតីភាព លោក​បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ដោយមាន​សមាសភាព ចូលរួម​ចំនួន ១៧​រូប ក្នុងនោះ​សមាសភាព​របស់ គណៈកម្មការ​រៀបចំ​កា​រ​ប្រឡង អនុគណៈកម្មការ ចេញ​វិញ្ញាសា និង​កំណែ និង​តំណាង​ក្រសួង​មុខងារសាធារណៈ​។

​អង្គ​ប្រជុំបាន​ស្តាប់​របាយការណ៍ របស់​ប្រធាន​គណៈកម្មការ រៀបចំ​ការប្រឡង ដែលមាន​ខ្លឹមសារ ដូចខាងក្រោម​៖ ១)​បេក្ខជន​ដាក់ពាក្យ​ប្រឡង ចំនួន​២.០៥៧​រូប (​ស្រី​៨១៦​រូប​), ២)​បេក្ខជន​ចូលរួម​ប្រឡង​១.៤៦១​នាក់​(៥៦៨​រូប​), ៣)​អវត្តមាន ចំនួន​៥៩៦​រូប (​ស្រី​២៤៨​រូប​), ៤)​ដំណើរការ​កំណែ​ចាប់ផ្តើម​អនុវត្ត នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៥ រហូតដល់​ថ្ងៃ ចេញ​សេចក្តីជូនដំណឹង​នេះ​។

​ជាគោលការណ៍ អង្គភាព​ប្រឆាំង​អំពើពុករលួយ មិន​អនុញ្ញាត ឲ្យ​មាន​អ្នក​កែ​លើ​សន្លឹក កិច្ចការ​ច្រើន (​មាន​ចំនួន​៦​រូប​) ដែល​ត្រូវ​កែ​លើ​កិច្ចការ របស់​បេក្ខជន ចំនួន​១.៤៦១​រូប ដោយ​ត្រូវ​ពិនិត្យ​ច្រើនដង លើ​សន្លឹក​កិច្ចការ​របស់ បេក្ខជន​ម្នាក់ៗ ដែលជា​ហេតុ​ញ៉ាំង​ឲ្យ អង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រូវការ​ពេលវេលា​ច្រើន​។​

​សូមបញ្ជាក់ថា ការប្រឡង​ជ្រើសរើស ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដោយមាន​បេក្ខជន ចូលរួម​ប្រឡង ចំនួន​១.៤៦១​នាក់​៕V/S