​ស្លាប់​៦ របួសធ្ងន់​ស្រាល​១៨​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​២២​ធ្នូ​

ភ្នំពេញ: គ្រោះថ្នាក់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន ១២​លើក ក្នុងនោះ​យប់ ៤​លើក បណ្ដាល​ឲ្យ​មនុស្ស ស្លាប់ ៦​នាក់ ( ស្រី ១​នាក់ ) អ្នករងរបួស​ធ្ងន់ ៩​នាក់ (​ស្រី ៤​នាក់​) និង​រងរបួស​ស្រាល ៩​នាក់ ( ស្រី ៤​នាក់​)​។ នេះ​បើ​យោងតាម​របាយការណ៍ ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ​។​

​របាយការណ៍​ពី នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​ឲ្យ​ដឹងថា នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១២​លើក​នេះ បាន​បង្ក​ឲ្យ​មានការ​ខូចខាត យានយន្ត​សរុប ចំនួន ១៥ គ្រឿង រួមមាន ម៉ូតូ​ចំនួន ៨​គ្រឿង​, រថយន្ត​ធុន​តូច ៦​គ្រឿង​, យាន​ផ្សេងៗ ១​គ្រឿង​, និង​អ្នក​ថ្មើរជើង ២​នាក់​។​

​របាយការណ៍​ដដែល បាន​បន្តថា មូល​ហេតុដែល​បណ្ដាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៨ លើក​, ស្រវឹង ២​លើក​, និង​បត់​គ្រោះថ្នាក់ ២ លើក​, ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១១​នាក់ (​យប់ ៥​នាក់​)​។​

​ក្នុងនោះ​មាន រថយន្ត​ដែល​ត្រូវបាន​កម្លាំង​ជំនាញ ផាកពិន័យ​សរុប​ចំនួន ៦៧២​គ្រឿង (​រថយន្ត​ធំ ២០៦​គ្រឿង​) ស្មើនឹង ៦៧២​ករណី​, ល្មើស​ក្រដាស​ស្នាម ៣៩៣​គ្រឿង ស្មើនឹង ៣៩៣​ករណី​។ ចំពោះ​ករណី​ល្មើស​បច្ចេកទេស ២៧៩ គ្រឿង ស្មើនឹង ២៧៩ ករណី ។ ដោយឡែកសម្រាប់​ម៉ូតូ នា​ថ្ងៃ​ដដែលត្រូវបាន​ផាកពិន័យ​សរុប​ចំនួន ៩០៦​គ្រឿង ៕V​/S