​ក្រសួង​អប់រំ នឹង​ប្រកាស​ផ្សព្វផ្សាយ​សៀវភៅ ស្ដីពី “​សេដ្ឋកិច្ចកម្ពុជា​”

ភ្នំពេញ: ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ប្រកាស​អបអរសាទរ ពិធី​ផ្សព្វផ្សាយ​សៀវភៅ ស្ដីពី "​សេដ្ឋកិច្ចកម្ពុជា​" មាគ៌ា​ឆ្ពោះទៅរក​អនាគត​ដ៏​ភ្លឺស្វាង វឌ្ឍនភាព បញ្ហា​ប្រឈម និង ទស្សនវិស័យ ទៅ​អនាគត ដោយ​លោក​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន ២០១៥ នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​។​

​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹងថា សៀវភៅ​នេះ មានបំណង​ពិនិត្យមើល ជាទូទៅ លើ​ការតស៊ូ​របស់​កម្ពុជា ក្នុងការ​ជម្រុញ​ការអភិវឌ្ឍ ប្រកបដោយ​ចីរភាព និង​ការចែករំលែក​វិបុលភាព យុទ្ធសាស្ត្រ និង​គោលនយោបាយ សម្រាប់​កំណែទម្រង់ ក្នុង​វិស័យ​សំខាន់ៗ ដែល​គាំទ្រ​វា និង​លទ្ធផល​ដែល​ទទួលបាន​។ ការ​សង្កត់ធ្ងន់ គឺ​លើ​សមិទ្ធ​របស់​កម្ពុជា ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​មុននេះ និង​បញ្ហា​ទាំងឡាយ ដែល​ត្រូវ​ដោះស្រាយ ទៅ​អនាគត​។​

​សៀវភៅ​នេះ រៀបចំ​ចេញ​ជា​ប្រធានបទ​សំខាន់ៗ ដូចតទៅ​នេះ (១).​ទិដ្ឋភាព​រួម នៃ​ភូមិសាស្ត្រ និង​លក្ខខណ្ឌ​អាកាសធាតុ​កម្ពុជា​, (២). ប្រជាសាស្ត្រ​កម្ពុជា​, (៣). ក្របខ័ណ្ឌ​ម៉ាក្រូសេដ្ឋកិច្ច​, (៤). កសិកម្ម និង​អភិវឌ្ឍន៍ជនបទ​, (៥). ឧស្សាហកម្ម និង​ការអភិវឌ្ឍ​វិស័យ​ឯកជន​, (៦). វិស័យ​សេវា​ក្រៅ​ហិរញ្ញវត្ថុ​, (៧). ហេដ្ឋារចនាសម្ព័ន្ធ និង (៨). ការអភិវឌ្ឍ​ធនធានមនុស្ស​, (៩). វិស័យ​ហិរញ្ញវត្ថុ​, (១០).​ហិរញ្ញវត្ថុ​សាធារណៈ​, (១១). ទំនាក់ទំនង​សេដ្ឋកិច្ច​អន្តរជាតិ​។ ចុងបញ្ចប់ សៀវភៅ​នេះ ពិភាក្សា អំពី​បញ្ហា​ការកសាង សមត្ថភាព​ស្ថាប័ន និង​សមត្ថភាព​មនុស្ស ដែលជា​បញ្ហា​ប្រឈម ចំពោះមុខ​របស់​ប្រទេស​កម្ពុជា​៕V​/S

​ក្រសួង​អប់រំ នឹង​ប្រកាស​ផ្សព្វផ្សាយ​សៀវភៅ ស្ដីពី "​សេដ្ឋកិច្ចកម្ពុជា​"

​ក្រសួង​អប់រំ នឹង​ប្រកាស​ផ្សព្វផ្សាយ​សៀវភៅ ស្ដីពី "​សេដ្ឋកិច្ចកម្ពុជា​"