មន្ត្រី​អប់រំ ៖ កុមារ ត្រូវ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ ជាប្រចាំ​

ភ្នំពេញ: រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ណែនាំ​ឲ្យ​កុមារ​គ្រប់រូប ត្រូវ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ ជាប្រចាំ ដើម្បី​ចូលរួម​កាត់បន្ថយ អត្រា​ឆ្លង​ជំងឺ​ផ្សេងៗ ។​

​សូមបញ្ជាក់ថា នា​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ នៅ​សាលាបឋមសិក្សា ចៅពញា​ហុក មាន​រៀបចំ​ពិធី​ប្រារព្ធ ទិវា​ពិភពលោក​លាង​សម្អាត​ដៃ និង​អនាម័យ នៅតាម​គ្រឹះស្ថានសិក្សា ដែល​ប្រព្រឹត្តទៅ ក្រោម​អធិបតី​លោកស្រី គឹម សេដ្ឋា​នី រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​មានការ​អញ្ជើញ​ចូលរួម ពី​លោកស្រី តំណាង​អង្គការ UNICEF និង​ប្រធាន​អង្គភាព​ពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ជាច្រើនរូប​ទៀត​។​

​ថ្លែង​ក្នុង​ពិធី​នេះ លោកស្រី​រដ្ឋលេខាធិការ បាន​បញ្ជាក់ថា ទិវា​នេះ​មាន​សារសំខាន់​ណាស់ ក្នុងការ​ចូលរួម​កាត់​បន្ថយ អត្រា​ឆ្លង​ជំងឺ​ផ្សេងៗ​ដល់​កុមារ តាមរយៈ​ការអនុវត្ត​វិធី​ងាយៗ គឺ ការលាង​សម្អាត​ដៃ​នឹង​សាប៊ូ ជាប្រចាំ ដែល​វិធី​នេះ ជាស​កម្ម​ភាពសាមញ្ញ ងាយស្រួល​អនុវត្ត ចំណាយធនធាន​តិច​។

​លើសពីនេះ លោកស្រី បាន​សំណូមពរ ដល់​គ្រប់​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត ផ្សព្វផ្សាយ និង​ចាត់វិធានការ​អនុវត្ត ឲ្យ​មាន​ប្រសិទ្ធភាព ក្នុង​ការអប់រំ​ផ្សព្វផ្សាយ​ទិវា​នេះ ឲ្យ​បាន​គ្រប់​គ្រឹះ​សា្ថ​ន​សិក្សា​ទាំងអស់ ក៏ដូចជា​បន្ត​ជម្រុញ ការបំពាក់​សម្ភារៈ សម្រាប់​លើកកម្ពស់​អនាម័យ នៅតាម​សាលារៀន ផងដែរ​៕V/S

មន្ត្រី​អប់រំ ៖ កុមារ ត្រូវ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ ជាប្រចាំ​

មន្ត្រី​អប់រំ ៖ កុមារ ត្រូវ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ ជាប្រចាំ​

មន្ត្រី​អប់រំ ៖ កុមារ ត្រូវ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ ជាប្រចាំ​