បញ្ជូន​ជន​សង្ស័យ​ម្នាក់​ទៅ​ពន្ធ​នាគារ​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ​ដោយ​ចេតនា

ខេត្ត​កំពត​ ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​សមត្ថ​កិច្ច​បញ្ជុន​ទៅ​​ឃុំ​ខ្លួន​នៅ​ពន្ធ​នា​គារ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ធ្នូ នេះ ពី​បទ​បំផ្លាញ​ទ្រព្យ​សមត្តិ​អ្នក​ដទៃ​ដោយ​ចេទនា​។

ជន​សង្ស័យឈ្មោះ​ខៀវ ឡឹក ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ឈើ​ទាល​រាំ ឃុំ​ស្វាយ​ទង​ខាង​ជើង ស្រុក​កំពង់​ត្រឡាច​។

ប្រភព​បាន​ឱ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី ២០ ធ្នូ ២០១៥ ជនសង្ស័យ​មិន​ដឹង​ផឹក​ស្រា​ស្រវឹង​ពី​កន្លែង​ណា​មកទេ ​បាន​មក​ដល់​ផ្ទះ​របស់​ឪពុក​មា​បង្កើត​របស់ខ្លួន​ក្នុង​បំណង​បបួល​ឪពុក​មា​ផឹក​បន្ត​ តែ​ពេល​មក​ដល់​អត់​ឃើញ​ឪពុក​មា​នៅ​ផ្ទះ​ឃើញ​តែ​កាំ​បិត​ក៏​ទាញ​យក​មក​កាប់​​​បំផ្លាញ​របង​ផ្ទះ​ សោ​ទ្វារ​ផ្ទះ ស្បែក​ជើង​ និង​ដំបូល​ផ្ទះ​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​រង​ការ​ខូច​ខាត​។

ខណៈ​នោះ​ម្ចាស់​ផ្ទះ​ឈ្មោះ​ខៀវ ប៉ាក់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​ឪពុក​មា​បាន​មក​ដល់ ស្រាប់​តែ​ជន​សង្ស័យ​ទាញ​កាំ​បិត​ទៅ​គំរាម​ធ្វើ​ឱ្យ​ឪពុក​មា​មាន​ការ​ភ័យ​ខ្លាច​ក៏​ទៅ​ប្តឹង​សមត្ថ​កិច្ច​មក​ឃាត់​ខ្លួន​ជន​សង្ស័យ​តែ​ម្តង​៕​