មុននេះបន្តិច​ ក្រុមអ្នកបើកបររថយន្ត​ដឹកដីបានបើកផ្លូវជាតិ​លេខ២វិញហើយ ​ក្រោយមានអន្តរាគមន៍​ពីអភិបាលខណ្ឌដង្កោ

រាជធានីភ្នំពេញ ​៖ ​បើតាមអ្នកឆ្លើយឆ្លង​​ព័ត៌មានកោះសន្តិភាព​​បានឲ្យដឹងជំហាន​ដំបូង​នៅប៉ុន្មាននាទីមុននេះថា​ ​ក្រុមអ្នកបើកបររថយន្ត​​ដឹកដីដែលផ្ទុះការតវ៉ាជាថ្មី ​​កំណាត់​ផ្លូវជាតិលេខ២​ និងផ្លូវ​លេខ២១៧​ ​ចំណុច​រង្វង់មូលដីក្រហម​ ក្នុងសង្កាត់រលួស ​និងនៅម្តុំស្ពានព្រែកជ្រៃ​ ​សង្កាត់ស្ពានថ្ម ​​ខណ្ឌដង្កោនោះ ​បានបើកផ្លូវវិញហើយ ក្រោយពី​​លោក នុត ពុតដារា ​អភិបាលខណ្ឌដង្កោចុះ​ទៅអន្តរាគមន៍សម្របសម្រួលនោះរួចមក ។

ចំណែកនៅ​កំណាត់ផ្លូវជាតិ​​លេខ៣ត្រង់ចំណុច​​ ភូមិព្រៃព្រីងខាងត្បូងទល់មុខភូមិក្រំាងដូនទៃ​​ សង្កាត់ចោមចៅ ​​ខណ្ឌពោធិសែនជ័យ​ ​ក្រុមអ្នកបើកបររថយន្តដឹកដី​ ខ្សាច់និង​ថ្មបិទផ្លូវតវ៉ាសុំចូលបង់ពន្ឋ​​និងសុំកុំឲ្យកែចង្កូត​រថយន្ត​ពីស្តំាទៅឆ្វេងនោះ ​មិនទាន់បើកនៅឡើយទេ​​គិតត្រឹមម៉ោង១១និង១៦នាទីថ្ងៃត្រង់​ថ្ងៃពុធដដែលនេះ​ ហើយបង្កឲ្យមាន​ការកកស្ទះចរាចរណ៍​យ៉ាងខ្លំាងនៅកំណាត់ផ្លូវជាតិលេខ៣ ៕