កីឡាករ ហ្វ្រែ​ង ឡាំ​ផា​ដ រៀប​ការជាមួយ​គូ​ដណ្ដឹង​ជា​អ្នកកាសែត

ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​ផ្សាយ​ថា កីឡាករ​ហ្វ្រែ​ង ឡាំ​ផា​ដ អតីត​ខ្សែបម្រើ​ក្លិប Chelsea បាន​រៀប​ការ​ជាមួយ​នាង​គ្រី​ស្ទី​ន ប្ល៊ី​ក​គ្លី ជា​អ្នកកាសែត ដោយ​មាន​ភ្ញៀវ​ចូលរួម​យ៉ាងច្រើន​កុះករ ។

កាលពី​ថ្ងៃ​ទី​២០ ធ្នូ កន្លង​មក អតីត​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អង់គ្លេស បច្ចុប្បន្ន​លេង​ឱ្យ​ក្លិប New York  City ក្នុង​ក្របខ័ណ្ឌ​បាល់ទាត់ Major League Soccer សហរដ្ឋអាមេរិក​រូប​នេះ បាន​រៀប​ការ​ជាមួយ​នាង​ប្ល៊ី​ក​គ្លី ក្រោយ​ពី​បាន​ភ្ជាប់ពាក្យ​គ្នា​រយៈពេល​៤​ឆ្នាំ នៅ​ឯ​វិហារ«​សង់​ប៉ូ​ល​» ក្រុង​ឡុ​ង ចក្រភព​អង់គ្លេស​។ អតីត​កីឡាករ​ជនជាតិ​អង់គ្លេស អាយុ​៣៧​ឆ្នាំ​រូប​នេះ និង​នាង​ប្ល៊ី​ក​គ្លី ជា​អ្នកកាសែត បាន​ទាក់ទង​គ្នា​តាំងពី​ខែតុលា ឆ្នាំ​២០០៩ និង​ឈាន​ដល់​ភ្ជាប់ពាក្យ​ក្នុង​ឆ្នាំ​២០១១ ៕