វិធីបំបាត់​អាការៈចង់ក្អួត​យ៉ាង​ឆាប់រហ័សបំផុត

អាការៈចង់ក្អួត​បង្កឡើង​ដោយសារតែ​ការរំលាយ​អាហារ, ការមាន​ផ្ទៃពោះ, ធ្វើលចនាច្រើនពេក, ជំងឺផ្តាសាយ, ជំងឺរលាក​ខ្នែងពោះវៀន ហើយ​ជួនកាល​អាច​បណ្តោល​មក​ពី​ភាព​តានតឹង។ ជា​ពិសេស​ពេល​វេលាដែល​ធ្វើ​ឲ្យ​មនុស្ស​មួយចំនួន​ចង់ក្អួតខ្លាំង​បំផុត គឺការធ្វើដំណើរ​តាមរថយន្តឈ្នួលដោយសារតែក្លិនអាក្រក់។  តែ​ទោះជា​យ៉ាង​ណា មាន​វិធី ៣យ៉ាង​​ដែល​អាចកម្ចាត់​អាការៈចង់ក្អួត​យ៉ាង​ឆាប់​រហ័សបំផុត។
 
វិធីបំបាត់​អាការៈចង់ក្អួត​យ៉ាង​ឆាប់រហ័សបំផុត
ខ្ញី
នេះ​ជា​វិធីមួយ​ក្នុងចំណោម​វិធីទាំង ៣ ដែលអាចកម្ចាត់​ការក្អួតចង្អោរ​ក្នុងរយៈពេល ៥នាទី ។ អ្នក​គ្រាន់តែ​ប្រើប្រាស់​ខ្ញីស្រស់ដាក់វាចូលក្នុងទឹកក្តៅធ្វើជា​តែ​ ឬក៏​ដាក់ក្នុងទឹកស៊ុប វា​អាច​ជួយដោះស្រាយបញ្ហា​ចង្អោរ​រកក្អួតបាន​ភ្លាមៗ។ ការទទួលទាន​ខ្ញី​អាច​បង្កើន​ការរំលាយ​អាហារ​របស់អ្នក និង​ជំនួយ​ដល់​ក្រពះថែមទៀត។
ក្រូចឆ្មា
ក្រូចឆ្មា​ត្រូវបាន​គេ​ចាត់ទុកថា​ ជា​ឱសថល្អបំផុត​ក្នុងការ​កម្ចាតអាការៈចង់ក្អួតចង្អោរ។ គ្រាន់តែ​ចិត​ក្រូចឆ្មា​ជា​ចំណិតៗ និង​ជញ្ចក់​យកទឹក​ផ្ទាល់តែ​ម្តង។ ជម្រើស​មួយទៀត​អ្នក​អាច​ច្របាច់យក​ទឹក​ក្រូចឆ្មាចូលទៅក្នុងកែវមួយ និងបន្ថែម​អំបិល​មួយចិប កូរ​ឲ្យ​រលាយ​ទើបពិសារ។ រយៈពេល​ពីរទៅបី​នាទីក្រោយ​មក​អាការៈចង់ក្អួតចង្កោររបស់អ្នក​នឹង​ត្រូវបាន​កម្ចាត់។
ទឹកអង្ករ
ទឹកអង្ករ​ក៏ជា​ឱសថមួយ​ប្រភេទ ដែលអាច​កម្ចាត់​អាការៈចង់ក្អួតក្នុងរយៈពេល ៥នាទីដែរ។ យក​អង្ករ​ធម្មជាតិ​មួយកូនពែង​ចម្អិន​ឲ្យ​ពុះ​ប្រហែលជា ១៥ ទោ ២០ នាទី បន្ទាប់មក​ផឹក​ទឹក​របស់វាយឺតៗ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ចង់ក្អួត​ជាបន្ទាន់៕
ដោយ៖ Senghong

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីបំបាត់​អាការៈចង់ក្អួត​យ៉ាង​ឆាប់រហ័សបំផុត