ខួបកំណើត ថន លក្ខិណា ឆ្នាំនេះ កក្រើក​អស់​ពិភព​សិល្បៈ

​ស្រី​ស្អាត ថន លក្ខិណា បានរៀបចំ​ពិធី​ខួបកំណើត​របស់​ខ្លូន​យ៉ាង​អ​ធឹ​ក​អធម​បំផុត​នៅក្នុង​ឆ្នាំ​២០១៥ នេះ ដោយ​នាង​បាន​អញ្ជើញ​តារា​ល្បីៗ​ជាច្រើន​មក​ចូ​ម​រួម នាង​ថែមទាំង​បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត​ប្រៀបដូចជា​ព្រះ​នាង​តូច នរណាៗ​ក៏​សរសើរ​ថា នាង​ស្រស់ស្អាត និង គួរ​ឲ្យ​ស្រលាញ់​ដែរ ។ ប៉ុន្តែ ថន លក្ខិណា បែរជា​មិនបាន​ប្រាប់​អំពី​ការចំណាយ​ក្នុងការ​រៀបចំ​ពិធី​ខួបកំណើត​នេះ​ទេ ។

ខួបកំណើត ថន លក្ខិណា ឆ្នាំនេះ កក្រើក​អស់​ពិភព​សិល្បៈ

តាមរយៈ​ការរៀបចំ​កម្មវិធី​នេះ គេ​សង្កេតឃើញថា មាន​លក្ខណៈ​ធំដុំ​ខុសពី​ធម្មតា អាច​និយាយបានថា នៅក្នុង​ឆ្នាំ ២០១៥ នេះ ថន លក្ខិណា គឺជា​តារា​ស្រី​ម្នាក់​ដែល​បានរៀបចំ​ពិធី​ខួបកំណើត​របស់ខ្លួន​ធំ និង អ​ធឹ​ក​អធម​ជាងគេ កក្រើក​អស់​ពិភព​សិល្បៈ តាម​ដឹង​នាង​ចំណាយ​អស់ប្រាក់​ច្រើន​គួរសម ទោះបីជា​នាង​រៀបចំ​នៅក្នុង​ហាង​ធម្មតា មិនមែន​នៅក្នុង​សណ្ឋាគារ​ល្បី​ក្តី ។

ខួបកំណើត ថន លក្ខិណា ឆ្នាំនេះ កក្រើក​អស់​ពិភព​សិល្បៈ

​យប់​ម៉ិ​ញ​នេះ​គឺជា​យប់​មួយ​ដែល ថន លក្ខិណា មិនអាច​បំភ្លេចបាន​នៅក្នុង​ជីវិត នាង​ស្ទើរតែ​ស្រក់​ទឺ​ក​ភ្នែក​នៅពេលដែល​បានឃើញ​មិត្តភក្តិ​សិល្បៈ​ជាច្រើន​ចូលរួម មិន​ថា​តារា​ថ្មី​ចាស់​គឺ សុទ្ធ​តែមាន​វត្ត​មាននៅ​ក្នុង​ថ្ងៃ​ខួបកំណើត​របស់​នាង នៅ​យប់​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៥ នេះ តារា​ដែល​ចួ​ល​រួម​សុទ្ធសឹងតែ​បាន​តុបតែង​ខ្លួន​យ៉ាង​ស្រស់ស្អាត និង គួរ​ឲ្យ​ទាក់ទាញ​បំផុត ពីព្រោះ​ប្រជុំ​សុទ្ធតែ​តារា​ល្បីៗ​នៅក្នុង​ប្រទេស ។

ខួបកំណើត ថន លក្ខិណា ឆ្នាំនេះ កក្រើក​អស់​ពិភព​សិល្បៈ

​ដំបូង ថន លក្ខិ​ណា រៀបចំ​ពិធី​ខួបកំណើត​របស់ខ្លួន​ត្រឹមតែ ២០ តុ​ប៉ុណ្ណោះ នៅក្នុង​ភោជនីយដ្ឋាន សេ​វិ​ន​ប្រាយ​ម្តុំ​ទួលគោក ប៉ុន្តែ​ជាក់ស្តែង​ចំនួន​អ្នក​ចូលរួមបាន​កើនឡើង​ច្រើន រហូត​ត្រូវ​រៀបចំ​តុ​បន្ថែម​ជាច្រើន​ទៀត ។ មាន​មិត្តភក្តិ​សិល្បៈ​ជាច្រើន​និយាយថា ឆ្នាំនេះ លក្ខិណា លេង​ធំ​ណាស់ ត្រឹមតែ​ពិធី​ខួបកំណើត​សោះ ធំ​ស្ទើរ​ស្មើ​កម្មវិធី​មង្គលការ​មួយ​ទៅហើយ ទាំង​ការរៀបចំ​តុបតែង​ហាង និង ការ​ស្លៀកពាក់​របស់​នាង ពិតជា​ស្រស់ស្អាត​ខុសប្លែក​ពីមុន​មែន ។

ខួបកំណើត ថន លក្ខិណា ឆ្នាំនេះ កក្រើក​អស់​ពិភព​សិល្បៈ

ថន លក្ខិណា មិនបាន​បង្ហាញ​ប្រាប់​អំពី​ការចំណាយ​ទៅលើ​កម្មវិធី​ខួបកំណើត​នេះ​ទេ សូម្បីតែ​រឿង​គូស្នេហ៍​របស់​នាង ក៏​នាង​នៅតែ​មិនទាន់​បង្ហាញ​ប្រាប់​ដែរ នាង​នៅតែ​និយាយថា មិនទាន់​រកឃើញ ។ ​នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល ថន លក្ខិណា រៀបចំ​ពិធី​ខួបកំណើត​របស់ខ្លួន ដែលមាន​ល​ក្ខ្​ណៈ​ធំដុំ ។ សូម​ទស្សនា​រូបភាព និង សកម្មភាព​តារា​ល្បីៗ​ដែល​ចូលរួម​កម្មវិធី​ខួបកំណើត​វ័យ ២៥ ឆ្នាំ របស់ ថន លក្ខិណា ដូចខាងក្រោម​នេះ ។ ​អា​លី​ណា