​រោង​ចក្រ​​​ថាមពល​​សូឡា​ធំ​បំផុត​​មិន​​ធ្លាប់​មាន នឹង​លេច​រូបរាង​នៅ​ក្បែរ​វាល​ខ្សាច់​សាហារ៉ា


​រោង​ចក្រ​​​ថាមពល​​សូឡា​ធំ​បំផុត​​មិន​​ធ្លាប់​មាន នឹង​លេច​រូបរាង​នៅ​ក្បែរ​វាល​ខ្សាច់​សាហារ៉ា

​ប្រទេស​ម៉ារ៉ុក​ ​ដែល​ជា​ប្រជាជាតិ​មួយ​នៅ​​ទ្វីប​អាហ្វ្រិក ​ គ្រោង​នឹង​សាងសង់​រោង​ចក្រ​ថាមពល​ពន្លឺ​ព្រះអាទិត្យ (សូឡា) ​ធំជាង​គេ​បំផុត​ក្នុង​លោក​​ ក្បែរ​ជួរ​ភ្នំ Atlas ដោយ​រំពឹង​ថា​​នឹង​ធ្វើ​ឲ្យ​ម៉ារ៉ុក​ ក្លាយ​​​​ជា​មហាអំណាច​ថាមពល​សូឡា​ទៀត​ផង។​​​

 

រោង​ចក្រ​នឹង​​​ត្រូវ​សាងសង់​នៅ​លើ​ផ្ទៃ​ដី​ទំហំ ៣០គីឡូម៉ែត្រ​ការ៉េ ​នៅ​ខាង​ក្រៅ​ទីក្រុង Ouarzazate ​ក្បែរ​​វាល​ខ្សាច់​សាហារ៉ា ដែល​ជា​ទី​តាំង​ល្បី​ឈ្មោះ​ធ្លាប់​ថត​រឿង​ហូលីវូត Game of Thrones, Gladiator និង Lawrence of Arabia ជាដើម។

​​​​​

​រោង​ចក្រ​​​ថាមពល​​សូឡា​ធំ​បំផុត​​មិន​​ធ្លាប់​មាន នឹង​លេច​រូបរាង​នៅ​ក្បែរ​វាល​ខ្សាច់​សាហារ៉ា

 

រោង​ចក្រ​នេះ​ ​នឹង​មាន​សមត្ថភាព​ផ្គត់​ផ្គង់​​​ភ្លើង​ដល់​ពលរដ្ឋ​ម៉ារ៉ុក​ខ្លួន​ឯង​​ បាន​ចំនួន​ជាង ១,១​លាន​នាក់​ នៅ​ឆ្នាំ ២០១៨ ​ខាង​មុខ។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​ធនាគារ​ពិភព​លោក​។

 

​​សម្រាប់​គម្រោង​ទី​​មួយ ​មាន​ឈ្មោះ​ថា Noor 1 ​នឹង​បើក​ដំណើរ​ការ​នៅ​ពីរ​បី​សប្ដាហ៍​​​ខាង​មុខ​ហើយ នេះ​បើ​តាម​មន្ត្រី​ពាក់​ព័ន្ធ។ ប្រទេស​ម៉ារ៉ុក​បាន​ឈរ​នៅ​ជួរ​មុខ​ ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយ​អាកាសធាតុ​ក្នុង​តំបន់ ពោល​មាន​ការ​បំពុល​តិច​តួច ធៀប​នឹង​ប្រទេស​ដទៃ។

 

​រោង​ចក្រ​​​ថាមពល​​សូឡា​ធំ​បំផុត​​មិន​​ធ្លាប់​មាន នឹង​លេច​រូបរាង​នៅ​ក្បែរ​វាល​ខ្សាច់​សាហារ៉ា

 

​ចំណែក​ការ​ដំឡើង​ផ្ទាំង​សូឡា​វិញ ​​​គេ​បាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ CSP (Concentrating Solar Power) ​ដែល​មាន​តម្លៃ​ថ្លៃ​​ ជាង​បន្ទះ​ប្រើ​ទូទៅ តែ​វា​អាច​ស្រូប​យក​ថាមពល​ទាំង​យប់ និង​​​ថ្ងៃ​ដែល​​មេឃ​មិន​ស្រឡះ។ រោង​ចក្រ​នឹង​ប្រើ​បន្ទះ​កញ្ចក់​​ ដើម្បី​ទាញ​យក​ពន្លឺ​ព្រះ​អាទិត្យ​ និង​​កម្ដៅ​ទឹក​ ​ឲ្យ​ដល់​​សីតុណ្ហភាព​ ៤០០​អង្សា ដើម្បី​​​បង្កើត​ជា​ចំហាយ ​រុញ​តួប៊ីន ​ឲ្យ​​បង្កើត​​​ថាមពល​អគ្គិសនី​តែ​ម្ដង។

 

​​​​​​​​​​គម្រោង​នេះ​ត្រូវ​បាន​បើក​សម្ពោធ​​ជា​ផ្លូវ​ការ​​​ដោយ​ស្ដេច​ម៉ារ៉ុក Mohamed VI ក្នុង​ឆ្នាំ​ ២០១៣ ​​ក្រោយ​ដំណើរ​ការ ​​វា​នឹង​អាច​កាត់​បន្ថយ​ការ​បញ្ចេញ​ចោល​​បាន​ជាង ៧០ម៉ឺន​តោន​ក្នុង​​មួយ​ឆ្នាំ​ៗ ថែម​ទាំង​បង្កើត​ឲ្យ​​លើស​សម្រាប់​នាំ​ចេញ​ទៅ​លក់​ក្រៅ​ប្រទេស​ផង។

បច្ចុប្បន្ន​​ ម៉ារ៉ុក​បាន​ពឹង​ផ្អែក​​ការ​បង្កើត​ភ្លើង​​លើ​ការ​​នាំ​ចូល​ប្រេងឥន្ធនៈ ​ដែល​មាន​ជាង ៩៧% ច្រើន​ជាង​ថាមពល​​របស់​ខ្លួន ដែល​​ធ្វើ​ឲ្យ​ប្រទេស​នេះ​ងាយ​រងគ្រោះ​ចំពោះ​ការ​ប្រែ​​ប្រួល​តម្លៃ​ជា​ខ្លាំង៕

 

​រោង​ចក្រ​​​ថាមពល​​សូឡា​ធំ​បំផុត​​មិន​​ធ្លាប់​មាន នឹង​លេច​រូបរាង​នៅ​ក្បែរ​វាល​ខ្សាច់​សាហារ៉ា

 

​រោង​ចក្រ​​​ថាមពល​​សូឡា​ធំ​បំផុត​​មិន​​ធ្លាប់​មាន នឹង​លេច​រូបរាង​នៅ​ក្បែរ​វាល​ខ្សាច់​សាហារ៉ា

 

 

ចុចអាន៖ ​ចិន​រក​ឃើញ​វិធី​ថ្មី​ ដុត​ក្រដាសប្រាក់​បង្កើត​អគ្គិសនី​​យ៉ាង​មាន​ប្រសិទ្ធភាព​​

ចុចអាន៖ សិច ជា​មូល​ហេតុ​ពីក្រោយស្ត្រី​​ចិន​​ពាក់​ស្បែក​ជើង​កន្តុបពត់​ម្រាម​​ចូល​គ្នា

 

ប្រែ​សម្រួល៖ ​ឡេង ភារុណ
ប្រភព៖ CNN