រ៉ែមាសនៅតំបន់ អូរកាពីន ត្រូវក្រុមឈ្មួញ ជីកកកាយ យ៉ាងអាណាធិបតេយ្យ

ស្ទឹងត្រែង៖ រ៉ែមាសនៅតំបន់ អូរកាពីន ក្នុងឃុំសន្តិភាព ក្នុងស្រុកសៀមប៉ាង ជាប់និងស្រុកវ៉ឺនសៃ ខេត្តរតនៈគីរី ត្រូវបានគេអះអាងថា កំពុងត្រូវបាន ឈ្មួញមួយក្រុម ធ្វើសកម្មភាពជីកកកាយ យ៉ាងអាណាធិបតេយ្យ តែសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ ហាក់នៅមិនទាន់មាន ចំណាត់ការ ។

សេចក្តីរាយការណ៍ ពីស្រុកសៀមប៉ាង បានឲ្យដឹងថា ការជីកយករ៉ែមាស នៅចំណុចអូរកាពីន គឺរយៈពេលយូរ មកហើយ តែអាជ្ញាធរមូលដ្ឋាន និងជំនាញបែរជាឆ្លើយថា បានផ្អាកសកម្មភាពហើយៗ ក៏និងកំពុងធ្វើការរត់ ច្បាប់ផងដែរ។ តែរហូតមកទល់ពេលនេះ គេនៅតែឃើញពួកឈ្មួញ នៅតែបន្តសកម្មភាព ជីករ៉ែមាសដដែល ហើយច្បាប់អនុញ្ញាត ក៏គ្មានដែរ ។

ការជីករ៉ែនេះ ត្រូវគេរាយការណ៍ទៀតថា មានកម្លាំងសមត្ថកិច្ចប្រដាប់អាវុធ មានអំណាចជាអ្នកនៅពីក្រោយ ខ្នងនៃសកម្មភាពដ៏គឃ្លើន ។ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ ដូចមិនមាន ក្រើករំពើកអ្វីសោះ និងរឿងបទល្មើសរ៉ែនេះ ហើយត្រូវប្រជាពលរដ្ឋនៅតំបន់នោះដាក់ការសង្ស័យថា អាចសម្ងំ ទទួលផលប្រយោជន៍ពីពួកឈ្មួញជីករ៉ែមាស ។ ទាក់ទិននិងរឿងនេះ លោកស៊ី សួនអភិបាលស្រុកសៀមប៉ាង មិនអាចទាក់ទងសុំការបំភ្លឺបានឡើយ រីឯលោកនូ សុវណ្ណតារា ប្រធានមន្ទីររ៉ែ ក៏មិនអាចទំនាក់ទំនងសុំការ បកស្រាយ បានដែរ ដោយទូរស័ព្ទមិនចូល ៕