រំសាយ​រាល់​ភាព​​តប់ប្រមល់​នឹង​ស្រា​​​ឆ្ងាញ់​អម​​ដោយ​​តន្ត្រី​ពីរោះ​​នៅ​ ​​​​​Cloud 9 – Skybar​​​​​​​ ​


រំសាយ​រាល់​ភាព​​តប់ប្រមល់​នឹង​ស្រា​​​ឆ្ងាញ់​អម​​ដោយ​​តន្ត្រី​ពីរោះ​​នៅ​ ​​​​​Cloud 9 – Skybar​​​​​​​ ​

អ្នក​ដំណើរ​តាម​ដង​ផ្លូវ​ជិត​ផ្សារ​កណ្ដាល​​អាច​នឹង​ទាក់​ភ្នែក​​ ​​​ចាប់អារម្មណ៍​​នឹង​ពន្លឺ​​ភ្លើង​ពណ៌​​ប្លែក​ភ្នែក​​នៅ​កំពូល​អគារ​កម្ពស់​ ៩ ​ជាន់​នៃ​សណ្ឋាគារ​ SUN & MOON Urban Hotel ​បើ​ពួកគាត់​សម្លឹង​ឡើង​​ទៅ​លើ។ ​​​​នៅ​លើ​ដំបូល​នៃ​អគារ​ដែល​ខ្ពស់​ជាង​គេ​​នៅ​ប្រជុំ​ជន​នោះ​​គឺ​ Cloud 9 – Skybar ​ដែល​ទើប​នឹង​ចាប់​បដិសន្ធិ​​​នា​ពេល​ថ្មីៗនេះ។

 

​បើ​កំពុង​​​​​​តប់​ប្រមល់ ​ធុញថប់​​​នឹង​ចរាចរណ៍​ដ៏​កកកុញ ​ក៏​ដូចជា​ស្ត្រេស​ពី​ការងារ​ទាំង​ឡាយ ​អ្នក​អាច​ឡើង​ទៅ​ទី​នោះ​ហៅ​ស្រា​ក្រឡុក ​ឬ​ភេសជ្ជៈ​មួយ​កែវ​ញ៉ាំ​​ដើម្បី​បន្ធូរ​អារម្មណ៍​តានតឹង​បាន។​​​​ ​​​​រចនា​ឡើង​តាម​ស្ថាបត្យកម្ម​សម័យ​ទំនើប​​​​​​ ​​​ការ​តុបតែង​លម្អ​ ​និង​​បរិយាកាស​នៃ​កន្លែង​កម្សាន្ត​​ថ្មី​សន្លាង​នេះ​​​​អាច​​ឲ្យ​អ្នក​ដែល​បាន​ទៅ​​​ដល់​​ទទួល​អារម្មណ៍​ខុស​ប្លែក​​​ពី​ Skybar ​ដែល​ពួកគេ​ធ្លាប់​​ទៅ។ ​​​​

 

មាន​អ្វី​ទៀត​ដែល​ Cloud 9 ​មាន ​​​​កន្លែង​ដទៃ​គ្មាន?

 


បរិយាកាស​​ស្រស់ស្រាយ​អម​ដោយ​ភ្លើង​ពណ៌​​តាម​​តម្រូវ​ចិត្ត

 

រំសាយ​រាល់​ភាព​​តប់ប្រមល់​នឹង​ស្រា​​​ឆ្ងាញ់​អម​​ដោយ​​តន្ត្រី​ពីរោះ​​នៅ​ ​​​​​Cloud 9 – Skybar​​​​​​​ ​

 

ខ្យល់​អាកាស​ដ៏​ត្រសៀក​នៅ​លើ​អគារ​​​ដែល​​​​មិន​មាន​អគារ​ខ្ពស់​ជាង​​នៅ​ជិត​​ វា​ជា​កន្លែង​​គយគន់​ថ្ងៃ​លិច​​​​ ​​​គយគន់​ទស្សនីយភាព​ទីក្រុង​ភ្នំពេញ​ ​៣៦០ ​ដឺក្រេ ​​និង​​ភ្លើង​ចម្រុះ​ពណ៌​ដ៏​ត្រជាក់​អារម្មណ៍​នា​ពេល​រាត្រី​​​ដ៏​រ៉ូមែនទិក។​​ ​​ទស្សនីយភាព​​ទន្លេ​ចតុមុខ ​​​​កំពូល​វត្តភ្នំ ​ផ្សារ​កណ្ដាល​​ ​និង​អគារ​ខ្ពស់​ជាង​គេ​ក្នុង​រាជធានី​​ភ្នំពេញ​សុទ្ធ​សឹង​ជា​អ្វី​ដែល​អ្នក​អាច​មើល​ឃើញ​ពី​​ទី​នោះ។​ ​​​​


ជា​​កន្លែង​ប្រារព្ធ​ពិធី​ជប់លៀង ​​អបអរ​ ​និង​កម្សាន្ត​សប្បាយ​នានា​ដ៏​​ស្រស់ស្រាយ

 

រំសាយ​រាល់​ភាព​​តប់ប្រមល់​នឹង​ស្រា​​​ឆ្ងាញ់​អម​​ដោយ​​តន្ត្រី​ពីរោះ​​នៅ​ ​​​​​Cloud 9 – Skybar​​​​​​​ ​

 

​ទី​កន្លែង​អង្គុយ​ដ៏​ទូលាយ ​​​​​ស្រា​ក្រឡុក​​​ ​និង​ភេសជ្ជៈ​​​ដ៏​សម្បូរ​បែប ​ពិសេស​អាង​ហែល​ទឹក​​ដ៏​ធំ​ប្រកប​ដោយ​ផាសុកភាព​​នៅ​ផ្នែក​ម្ខាង​នៃ​ Skybar ​ធ្វើ​ឲ្យ​​ Cloud 9 ​ជា​​កន្លែង​ប្រារព្ធ​ពិធី​ដ៏​រីករាយ​មិន​គួរ​មើល​រំលង​ ពិសេស​​សម្រាប់​យុវវ័យ​សម័យ​ថ្មី​​​ដែល​ចូលចិត្ត​ជប់​លៀង​ជា​លក្ខណៈ​ BBQ, ​​ ​​​Cocktails ​​និង​ Party by the pool ​ជាដើម​នោះ។ ​​​​​​កាន់​តែ​ពិសេស​ ក្រៅ​ពី​មាន​ភ្លើង​ពណ៌​ចម្រុះ​ ​​​នៅ​ទូទាំង​ Skybar ​ទាំង​​មូល​ក៏​អាច​ប្ដូរ​​ពណ៌​​​​ឲ្យ​ដូច​គ្នា​ទាំង​ស្រុង​ទៅ​តាម​តម្រូវចិត្ត​របស់​ភ្ញៀវ​បាន​ដែរ​​បើ​មាន​ការ​កុម្ម៉ង់​ជា​ពិសេស។ ​នោះ​គឺ​ចង់​សំដៅ​ទាំង​ភ្លើង​នៅ​ផ្នែក​ដំបូល ​និង​អំពូល​ភ្លើង​ដាក់​លម្អ​តាម​តុ​នីមួយៗ។

 

​ស្រា​​​ក្រឡុក​​ថ្មី​ដែល​មាន​តែ​មួយ

 

រំសាយ​រាល់​ភាព​​តប់ប្រមល់​នឹង​ស្រា​​​ឆ្ងាញ់​អម​​ដោយ​​តន្ត្រី​ពីរោះ​​នៅ​ ​​​​​Cloud 9 – Skybar​​​​​​​ ​

 

អ្នក​អាច​ញ៉ាំ​​ស្រា​​​ក្រឡុក​នៅ​គ្រប់​ Skybar ​ដែល​មាន​រសជាតិ​ដូចគ្នា។ ​តែ​នៅ ​Cloud 9 ​ក្រៅ​ពី​មាន​អ្វី​ដែល​គេ​មាន​ ​ក៏​មាន​ស្រា​​ក្រឡុក​ប្រចាំ​ហាង​​ ៦ ​មុខ​ ដែល​ភ្ញៀវ​អាច​​ញ៉ាំ​​​​ ហើយ​គ្មាន​​នៅ​​កន្លែង​ដទៃ។ ​​​Sex on the cloud, ​Passion 9th, ​Bubble Cooler, ​Sweet N’ Sour, ​Black & White​ និង​ Rock Plisner ​សុទ្ធ​សឹង​ជា​ស្រា​ក្រឡុក​ប្រចាំ​ហាង​ដែល​អ្នក​អាច​ជ្រើសរើស​សាកល្បង​បាន។

 

ប្រម៉ូហ្សិន​ពិសេសៗ

 

រំសាយ​រាល់​ភាព​​តប់ប្រមល់​នឹង​ស្រា​​​ឆ្ងាញ់​អម​​ដោយ​​តន្ត្រី​ពីរោះ​​នៅ​ ​​​​​Cloud 9 – Skybar​​​​​​​ ​

 

​សម្រាប់​ការ​បើក​ដំណើរការ​ដំបូង​​ ​​ហាង​មាន​កម្មវិធី​ពិសេស​គឺ​ ​After Work Promotion ​ពី​ម៉ោង​ ៥ ​ដល់​​ម៉ោង​ ៧ ​ល្ងាច។ ​​​​ភ្ញៀវ​ដែល​​ចូល​ទៅ​​ Cloud 9 ​នៅ​ចន្លោះ​ម៉ោង​នេះ​នឹង​ទទួល​ការ​បញ្ចុះ​តម្លៃ​ពិសេស​គឺ​ទិញ​ ១ ​កែវ​ ថែម​ជូន​ ១ ​កែវ​ដោយ​ឥត​គិត​ថ្លៃ។ ​​​

 

រីករាយ​នឹង​តន្ត្រី​កន្ត្រាក់​អារម្មណ៍​អបអរ​បុណ្យ​ណូអែល​

 

កម្មវិធី​ ​DJ Night ​នៅ​ Christmas Eve ​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៤ ​ធ្នូ​ខាង​មុខ ​​អ្នក​នឹង​ទទួល​បាន​​ភាព​រីករាយ​ទ្វេ​ឡើង​តាម​រយៈ​ការ​ចាក់​ភ្លើង​ពី​ DJ ​ល្បី​​មក​ពី​បរទេស។ ​​​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​តម្លៃ​រក្សា​នៅ​ដដែល​មិន​មាន​ឡើង​ថ្លៃ​នោះ​ទេ។ ​ប្រញាប់​រួសរាន់​កក់​កន្លែង​ពី​ឥលូវ​ ​បើ​មិន​ចង់​ខកខាន​​មិន​មាន​កន្លែង​អង្គុយ​ទេ​នោះ។​​​​​​

 

រំសាយ​រាល់​ភាព​​តប់ប្រមល់​នឹង​ស្រា​​​ឆ្ងាញ់​អម​​ដោយ​​តន្ត្រី​ពីរោះ​​នៅ​ ​​​​​Cloud 9 – Skybar​​​​​​​ ​

 

រំសាយ​រាល់​ភាព​​តប់ប្រមល់​នឹង​ស្រា​​​ឆ្ងាញ់​អម​​ដោយ​​តន្ត្រី​ពីរោះ​​នៅ​ ​​​​​Cloud 9 – Skybar​​​​​​​ ​

 

កម្មវិធី​ពិសេស​អបអរ​បុណ្យណូអែល

 

រំសាយ​រាល់​ភាព​​តប់ប្រមល់​នឹង​ស្រា​​​ឆ្ងាញ់​អម​​ដោយ​​តន្ត្រី​ពីរោះ​​នៅ​ ​​​​​Cloud 9 – Skybar​​​​​​​ ​

 

ប្លង់​ទីតាំង​ Cloud9

 

 

ចង់​ដឹង​ថា ​Cloud 9 ​​អស្ចារ្យ​ដូច​រៀបរាប់​ឬ​អត់​​​​ ​​​​មិត្តៗ​យុវវ័យ​អាច​​សាកល្បង​ដោយ​ខ្លួន​ឯង​បាន!

 

អត្ថបទ៖ ​​​ប្រាក់ ចាន់សីហា