Steve Harvey ត្រូវ​គេ​អញ្ជើញ​ឲ្យ​ធ្វើ​ពិធី​ករ Miss Universe បន្ត​ទៀត​នៅ​ឆ្នាំ​ក្រោយ

Steve Harvey ត្រូវ​គេ​អញ្ជើញ​ឲ្យ​ធ្វើ​ពិធី​ករ Miss Universe បន្ត​ទៀត​នៅ​ឆ្នាំ​ក្រោយ

អ្នក​រៀប​ចំ​​កម្មវិធី​ប្រកួត​សម្រស់​​ដែល​ត្រូវ​​បាន​ប្រព្រឹត្ត​ឡើង​ជា​រៀង​រាល់​ឆ្នាំ Mark Shapiro ​បាន​ឲ្យ​ដឹង​ថា​លោក​ចង់​ឃើញ​តារា​កំប្លែង Steve Harvey ត្រលប់​មក​កាន់​ឆាក​នេះ​វិញ​នៅ​ឆ្នាំ​ក្រោយ។

 

Steve Harvey ត្រូវ​គេ​អញ្ជើញ​ឲ្យ​ធ្វើ​ពិធី​ករ Miss Universe បន្ត​ទៀត​នៅ​ឆ្នាំ​ក្រោយ

 

ក្រោយ​ភាព​ចលាចល​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​បង្ក​ឡើង តារា​កំប្លែង​អាយុ ៥៨ ឆ្នាំ Steve Harvey នៅ​តែ​ត្រូវ​បាន​គេ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ។ ជាក់​ស្ដែង​ពិធី​ករ​រូប​នេះ​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ក្លាយ​ជា​ពិធី​ករ​របស់​កម្មវិធី Miss Universe នៅ​ឆ្នាំ​ក្រោយ​ត​ទៅ​ទៀត។ លោក Mark Shapiro អ្នក​រៀប​ចំ​ការ​ប្រលង​បវរកញ្ញា​ចក្រវាល​បាន​ប្រាប់​ថា លោក​​ចង់​បាន Steve Harvey ធ្វើ​ជា​ពិធី​ករ​របស់​កម្មវិធី​របស់​លោក​បន្ត​ទៀត។ “គាត់​ពិត​ជា​កំប្លែង​ហើយ​ពោរពេញ​ទៅ​ដោយ​ថាមពល។ ខ្ញុំ​ពិត​ជា​ចង់​បាន​គាត់​ត្រលប់​មក​វិញ​នៅ​ឆ្នាំ​ក្រោយ ហើយ​ខ្ញុំ​នឹង​អន់​ចិត្ត​ខ្លាំង​ណាស់​បើ​គាត់​មិន​មក​វិញ” អ្នក​រៀបចំ​កម្មវិធី​នេះ​និយាយ។

 

Steve Harvey ត្រូវ​គេ​អញ្ជើញ​ឲ្យ​ធ្វើ​ពិធី​ករ Miss Universe បន្ត​ទៀត​នៅ​ឆ្នាំ​ក្រោយ

 

Mark Shapiro មិន​មែន​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ចង់​ឲ្យ Steve Harvey ត្រលប់​មក​វិញ។ តារា​ទូរទស្សន៍ និង​មេប្រយោគ​កម្មវិធី Miss Universe 2015 លោក Parez Hiltonក៏​ចង់​ឲ្យ​តារា​កំប្លែង​អាមេរិក​រូប​នេះ​ត្រលប់​មក​វិញ​ដែរ។ Parez បាន​និយាយ​ទៅកាន់​បណ្ដាញ​ព័ត៌មាន​ Us Weekly ថា៖ “ពួក​គេ​ត្រូវ​តែ​នាំ Steve Harvey ត្រលប់​មក​វិញ​​ឲ្យ​បាន​នៅ​ឆ្នាំ​ក្រោយ”៕

 

ចុចអាន៖គណៈកម្មការ៖ បវរកញ្ញា​កូឡុំប៊ី​មិន​ជាប់ ព្រោះ​ឈ្លើយ​ពេក

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖mirror