​ទស្សនា​វីដេអូ​ផ្លូវ​ការ​ បង្ហាញ​ពី​រូបរាង​ដ៏​ស្រស់​ស្អាត​នៃ​ម៉ូតូ​ BMW ស៊េរី​ថ្មី

​ទស្សនា​វីដេអូ​ផ្លូវ​ការ​ បង្ហាញ​ពី​រូបរាង​ដ៏​ស្រស់​ស្អាត​នៃ​ម៉ូតូ​ BMW ស៊េរី​ថ្មី

កាល​ពី​ពេល​ថ្មីៗ​នេះ​ ក្រុមហ៊ុន​ BMW បាន​បញ្ចេញ​នូវ​វីដេអូ​មួយ​​ ដែល​បង្ហាញ​ពី​រូបរាង​ និង​បរិយាយ​អំពី​ដំណើរ​ការ​នៃ​ម៉ូតូ​ស៊េរី​ថ្មី​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន។

 

 

ម៉ូតូ​ BMW G310R ដែល​បាន​បង្ហាញ​ខាង​លើ​នេះ​គឺ​ជា​ការ​ចូល​រួម​ផលិត​រវាង​ក្រុមហ៊ុន​ TVS របស់​ឥណ្ឌា​រួម​ជា​មួយ​នឹង​ក្រុមហ៊ុន​ BMW ផ្ទាល់។ ​ម៉ូតូ​នេះ​មាន​បំពាក់​នូវ​ម៉ាស៊ីន​ទំហំ​៣១៣​សេសេ​ អាច​បង្កើត​កម្លាំង​បាន​​៣៤​សេះ​ និង​មាន​ធុង​ទឹក​មួយ​សម្រាប់​បញ្ចុះ​កម្ដៅ​ម៉ាស៊ីន​ ហើយ​អាច​រត់​ក្នុង​ល្បឿន​អតិបរមា​ ១៤៤,៨៤​គ.ម/ម៉។ ​វា​មាន​ទម្ងន់​១៥៨,៥​​គ.ក​ ​និង​ស៊ីប្រេង​ប្រមាណ​ ២,៧៧​លីត្រ​សម្រាប់​រយៈ​ចម្ងាយ​ផ្លូវ​១០០​គីឡូម៉ែត្រ។

 

​ទស្សនា​វីដេអូ​ផ្លូវ​ការ​ បង្ហាញ​ពី​រូបរាង​ដ៏​ស្រស់​ស្អាត​នៃ​ម៉ូតូ​ BMW ស៊េរី​ថ្មី

 

ម៉ូតូ​ស៊េរី​ថ្មី​នេះ​ត្រូវ​បាន​ផលិត​ឡើង​ហាក់​ដូច​ជា​ទៅ​​​ប្រជែង​ជាមួយ​​​ KTM 390 Duke, Kawasaki Z300 និង​ Yamha MT-03 ដែរ។ យ៉ាង​ណា​ក្ដី​តម្លៃ​របស់​ម៉ូតូ​មួយ​គ្រឿង​នេះ​នៅ​មិន​ទាន់​​មាន​ការ​បញ្ជាក់​ពី​​ក្រុមហ៊ុន​​នៅ​ឡើយ​នោះ​ទេ៕
​​​​​​​

 

ចុច​អាន៖ គ្រាន់​តែ​សម្ភារៈ​​អ្នក​ជិះ​​ម៉ូតូ​​ធំ​ម៉ាក Ducati ថ្លៃ​អាច​ទិញ​ម៉ូតូ​មួយ​បាន

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ MotorCycleNews​​​​​​​​​​​​​​