ក្រុមអ្នក​បើកបររថយន្តដឹកដី​បើកកំណាត់ផ្លូវជាតិ​លេខ៣វិញហើយ​នៅមុននេះបន្តិច

រាជធានីភ្នំពេញ ៖​ ទីបំផុតទៅកំណាត់ផ្លូវ​ជាតិលេខ៣​ ត្រង់ចំណុច​ភូមិព្រៃព្រីង​ខាងត្បូងទល់មុខភូមិក្រំាងដូនទៃ​ ​សង្កាត់ចោមចៅ ​​ខណ្ឌពោធិសែនជ័យ ​​បានត្រូវក្រុមអ្នកបើកបរ​រថយន្តដឹកដី​ ខ្សាច់និងថ្ម​ ​បើកឲ្យដំណើរឡើងវិញហើយនៅវេលាម៉ោង​១១និង២៥នាទីថ្ងៃត្រង់ថ្ងៃទី២៣​ ធ្នូ ២០១៥ បន្ទាប់ពីលោក ​ហែម ដារិទ្ឋ ​អភិបាលខណ្ឌពោធិសែនជ័យ​ចុះទៅអន្តរាគមន៍​​សម្របសម្រួល ​ដោយ​​ឲ្យក្រុមអ្នកតវ៉ាចាត់​​តំណាង១០រូបទៅ​ចរចានៅខណ្ឌវេលាម៉ោង៣និង៣០នាទី​រសៀលថ្ងៃពុធដដែលនេះ ៕