សារៈសំខាន់​នៃ​ការ​ប្រកួត​វាង​ K-Cement ​Cambodian All Stars និង​ SCG Muangthong United

សារៈសំខាន់​នៃ​ការ​ប្រកួត​វាង​ K-Cement ​Cambodian All Stars និង​ SCG Muangthong United

នា​ខែ​មករា​ ឆ្នាំ​២០១៦​​ ខាង​មុខ​​នេះ​​ក្រុម​ខ្លាំង​លំដាប់​លេខ​២​នៅ​លីក​បាល់ទាត់​កំពូល​ថៃ​ SCG Muangthong United នឹង​មក​​ប្រកួត​មិត្តភាព​អន្តរជាតិ​​នៅ​ប្រទេស​កម្ពុជា​ដែល​​ជា​ដំណើរ​ប្រកួត​ទេសចរណ៍​ SCG Muangthong United Asean Tour 2016 ​សម្រាប់​ការ​ត្រៀម​ខ្លួន​​​ចូល​រួម​ប្រកួត​លីក​រដូវ​កាល​ថ្មី​ និង​ពាន​រង្វាន់​ផ្សេង​ទៀត។
 
សារៈសំខាន់​នៃ​ការ​ប្រកួត​វាង​ K-Cement ​Cambodian All Stars និង​ SCG Muangthong United

លោក រិទ្ធី សំណាង (ឆ្វេង) តំណាង​ក្លិប SCG Muangthong United (កណ្តាល) និង​តំណាង​ក្រុម​ហ៊ុន SCG

 

ការ​ប្រកួត​នេះ​ពិត​ជា​មាន​សារៈ​សំខាន់​​ខ្លាំង​សម្រាប់​វិស័យ​បាល់ទាត់​កម្ពុជា​ ពី​ព្រោះ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​មិន​ធ្លាប់​មាន​ក្រុម​លីក​បាល់ទាត់​​ប្រទេស​ផ្សេង​មក​ប្រកួត​នៅ​កម្ពុជា​ឡើយ។

 

លោក​ ឫទ្ធី សំណាង​ ប្រធាន​អនុ​គណៈកម្មការ​ផ្គត់ផ្គង់​ និង​ហិរញ្ញវត្ថុ​​ក្នុង​កម្មវិធី​ប្រកួត​មិត្តភាព​ខាង​មុខ​នេះ​ដឹង​ថា​ ក្រុម​ SCG Muangthong United ជា​ក្រុម​ខ្លាំង​លេខ​២​ប្រចាំ​លីក​ថៃ​ ដូច្នេះ​នេះ​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​កីឡាករ​​កម្ពុជា​ក្នុង​ការ​ទទួល​យក​បទ​ពិសោធន៍​ថ្មី​បន្ថែម​ដែល​អាច​ជំរុញ​ទាំង​ទឹក​ចិត្ត​ឲ្យ​ខ្លាំង​ និង​បាន​ស្គាល់​ក្រុម​​នៅ​លីក​កំពូល​ថៃ​ ​ព្រម​ទាំង​​បង្កើត​ជា​សកម្មភាព​សប្បុរស​ធម៌​ដ៏​ល្អ​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។

 

សូម​ទស្សនា​វីដេអូ ការ​លើក​ឡើង​របស់​លោក​ ឫទ្ធី​ សំណាង​និយាយ​ពី​សារៈ​សំខាន់​​​

 

 

ក្រុម​ K-Cement Cambodian All Stars នឹង​ទទួល​ស្វាគមន៍​ក្រុម​ SCG Muangthong United នៅ​ថ្ងៃ​ទី​១៦​ ខែ​មករា ឆ្នាំ​២០១៦​ខាង​មុខ​នៅ​ពហុកីឡដ្ឋាន​ជាតិ​ រាជធានី​ភ្នំពេញ។ សំបុត្រ​ចូល​ទស្សនា​បាន​ចេញ​លក់​ហើយ​គឺ​តម្លៃ​២​ដុល្លារ​សម្រាប់​កន្លែង​មាន​ដំបូល​ និង​១​ដុល្លារ​សម្រាប់​កន្លែង​គ្មាន​ដំបូល។ លោក​អ្នក​អាច​ស្វែង​រក​ទិញ​សំបុត្រ​បាន​នៅ​កោះ​ពេជ្រ​ ផ្សារ​ទំនើប​ស៊ីធី​មល​ និង​ធីខេ​ទូល​គោក៕

 

មើល​​ព័ត៌មាន​លក់សំបុត្រ សូម​ចុច...ទី​នេះ….

 

 

សារៈសំខាន់​នៃ​ការ​ប្រកួត​វាង​ K-Cement ​Cambodian All Stars និង​ SCG Muangthong United

 

អត្ថបទ៖ ជាន ចាន់រ៉ា​