​ក្មេងស្រី​អាយុ​៦​ឆ្នាំ ដើរទៅ​សាលារៀន ត្រូវ​ជន​មិន​ស្គាល់មុខ ចាប់រំលោភ​

​ឧ​ត្ត​រ​មានជ័យ : ក្មេងស្រី​អាយុ​៦​ឆ្នាំ​ម្នាក់ ដើរទៅ​សាលារៀន ត្រូវ​ជនសង្ស័យ ចាប់រំលោភ​សេពសន្ថវៈ រហូត​បានសំរេច ហើយ​ត្រូវបាន​ប្រជា​ការពារ​ភូមិ ប្រទះឃើញ​ក្មេងស្រី​នោះ ដេក​ស្តូកស្តឹង នៅក្នុង​ព្រៃ​។​

​ហេតុការណ៍​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​តា​ដេ​វ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​កុមារី​រងគ្រោះ ឈ្មោះ ច​.​ស​.​ណ អាយុ​៦​ឆ្នាំ ឪពុក​ឈ្មោះ ភឿន ម៉ន ម្ដាយ​ឈ្មោះ ច្រឹង ភាព បច្ចុប្បន្ន រស់នៅ​ភូមិ ឃុំ​ខាងលើ​។​

​ស្ត្រី​ជា​ម្តាយ​ក្មេងស្រី​រងគ្រោះ បាន​រៀបរាប់ថា គាត់​មានកូន​៤​នាក់ ។ មុនពេល​កើតហេតុ ក្មេងស្រី​រងគ្រោះ ជា​កូន​ទី​៣ បាន​ចេញពីផ្ទះ ទៅ​រៀន​នៅ​សាលា​
​បឋមសិក្សា​តា​ដេ​វ ជា​សិស្ស​ថ្នាក់​ទី​១ ដែលមាន​ចំងាយ​ពី​ផ្ទះ ៨០០ ម៉ែត្រ ក្នុងភូមិ​-​ឃុំ​ខាងលើ​។​

​ស្ត្រី​ដដែល បាន​បញ្ជាក់ថា គាត់​បានដឹង​រឿងនេះ ដោយសារ​តែមាន​ប្រជា​ការពារ​ភូមិ​ម្នាក់ ដើរ​ក្នុងព្រៃ​ប្រទះឃើញ​កូន​របស់គាត់ កំពុងតែ​ដេក​ដួល​ស្តូកស្តឹង ស្រែក​ឲ្យ​គេ​ជួយ ហើយ​បាន​រត់​មក​ប្រាប់ រូបគាត់​ជា​ឪពុកម្តាយ នាំយកទៅ​សង្គ្រោះ នៅក្នុង​មន្ទីរពេទ្យ បង្អែក ស្រុក​អន្លង់វែង​។ តែដោយសារ​មាន សភាព​ធ្ងន់ធ្ងរ​ពេក​គ្រូពេទ្យ បាន​បញ្ជូន​បន្តទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​

​បើតាម​ការសន្និដ្ឋាន របស់​សមត្ថកិច្ច​ថា ជន​មិន​ស្គាល់មុខ រំលោភ​បានសំរេច​ហើយ​វា​នឹង​អាច​សំលាប់​ក្មេងស្រី ក៏​អាច​ថា​បានដែរ តែដោយសារ​មាន​ប្រជា​ការ​​ពារ ដើរ​ក្នុងព្រៃ ទើប​ជន​មិន​ស្គាល់មុខ រត់គេចខ្លួន​បន្សល់ទុក ម៉ូតូ​ម៉ាក ហុងដា វ៉េវ​កញ្ចាស់​មួយគ្រឿង នៅ​កន្លែងកើតហេតុ​។ បច្ចុប្បន្ន ជនសង្ស័យ​បាន​ត្រូវ​កម្លាំង​អាវុធហត្ថ និង​នគរបាល​ស្រុក​អន្លង់វែង បាន​កំពុង​ស្រាវជ្រាវ ដុតដៃដុតជើង តាម​ចាប់​យកមក​ផ្តន្ទាទោស តាមច្បាប់​៕V/S

​ក្មេងស្រី​អាយុ​៦​ឆ្នាំ ដើរទៅ​សាលារៀន ត្រូវ​ជន​មិន​ស្គាល់មុខ ចាប់រំលោភ​

​ក្មេងស្រី​អាយុ​៦​ឆ្នាំ ដើរទៅ​សាលារៀន ត្រូវ​ជន​មិន​ស្គាល់មុខ ចាប់រំលោភ​