CMAC​យក​គ្រាប់ KM82 ទម្ងន់​ជិត ២៣០​គីឡូក្រាម​ចេញពី​ដីស្រែ​ប្រជាពលរដ្ឋ​

កណ្តាល:  អាជ្ញាធរ​ជំនាញ ផ្នែក​អាវុធជាតិផ្ទុះ​ខេត្តកណ្តាល បាន​សហការ​ជាមួយ CMAC នៅ​ម៉ោងប្រមាណ ១០ ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ នេះ បាន​ចុះ​យក​គ្រាប់​យុទ្ធ​ភ័​ណ្ឌមិនទាន់​ផ្ទុះ ១​គ្រាប់ នៅក្នុង​ដីស្រែ​ប្រជាពលរដ្ឋ​ដែលមាន​ទម្ងន់​ជិត​២៣០​គីឡូក្រាម​។​

​អាជ្ញាធរ​មូលដ្ឋាន បាន​ឲ្យ​ដឹងថា គ្រាប់​ដែល​ប្រទះឃើញ​នេះ គឺជា​ប្រភេទ​គ្រាប់​ទម្លាក់MK82 ដែលមាន​ទម្ងន់ ៥០០​ផោន ស្មើនឹង ២២៦,៧ គីឡូក្រាម មាន​ប្រវែង ២,២៧ម៉ែត្រ មុខការ ២,៧៣ សង់ទីម៉ែត្រ ដែល​នេះ​ត្រូវបាន​ក្រុម​ជំនាញ​ហៅថា ជា​ករណីគ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​UXO​។​

​អាជ្ញាធរ​មូលដ្ឋាន បានបញ្ជាក់​ទៀតថា គ្រាប់ MK82 ត្រូវបាន​ប្រទះឃើញ​នៅ​ចំណុចដីស្រែប្រាំង ក្រោយ​ភូមិ​អន្លុង​ស្លែង ឃុំ​សំបួរមាស ស្រុក​មុខកំពូល​​ខេត្តកណ្ដាល​៕​