ខណៈ​នេះ​នៅ​លើ​កំណាត់​ផ្លូវ​​លេខ​២៧១​ ចំណុច​មុខ​វត្តសន្សំកុសលកំពុង​កក​ស្ទះចរាចរណ៍យ៉ាង​ខ្លាំង

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បានដឹង​ថា ខណៈ​នេះ​នៅ​លើ​កំណាត់ផ្លូវ​​លេខ​២៧១​ ចំណុច​មុខ​វត្តសន្សំកុសលកំពុង​កក​ស្ទះចរាចរណ៍យ៉ាង​ខ្លាំង ទៅ​មុខ​មិន​រួច ចង់​ថយក្រោយ​ក៏​មិន​រួច ​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ការ​កកស្ទះ​ចរាចរណ៍​ដោយ​មិន​ដឹង​មូលហេតុ​ខាងលើ​នេះ គិត​ត្រឹម​ម៉ោង១២​​និង​១២​​នាទី​ថ្ងៃ​​ត្រង់​ថ្ងៃទី​២៣ ធ្នូ នេះ ​ហើយ​ក៏​ពុំ​ឃើញ​មាន​សមត្ថកិច្ច​ណា​ម្នាក់​ចុះ​ជួយ​អន្តរាគមន៍​នោះ​ដែរ ៕