ផ្សារ​​​​លក់​ឥវ៉ាន់​ពេញ​និយមនៅ​អឺរ៉ុប​ ក្នុង​​ថ្ងៃ​បុណ្យ​គ្រីស្តស្មាស

ផ្សារ​​​​លក់​ឥវ៉ាន់​ពេញ​និយមនៅ​អឺរ៉ុប​ ក្នុង​​ថ្ងៃ​បុណ្យ​គ្រីស្តស្មាស

អំឡុង​ពេល​មុន​ថ្ងៃ​បុណ្យ​គ្រីស្តស្មាស​ ដែល​ជិត​មក​ដល់​នា​ពេល​ខាង​មុខ​នេះ ​ទី​ក្រុង​ធំ​ៗ​មួយ​ចំនួន​នៅ​​តំបន់​អឺរ៉ុប ​បាន​រៀប​ចំ​ផ្សារ​ពិសេស ខុស​ប្លែក​ពី​ថ្ងៃ​ធម្មតា។ តាម​រយៈ​វិបសាយ European Best Destinations បាន​បង្ហាញ​ពី​​​ស្តង់ ​និង​ផ្សារ​ក្នុង​ទី​ក្រុង​ធំ​ៗ​នៅ​អឺរ៉ុប​ ដែល​​ទេសចរ​ពេញ​និយម​ទៅ​ដើរ​​ទិញ​ឥវ៉ាន់​ អំឡុង​ពេល​មុន ​និង​ក្រោយ​ថ្ងៃ​​បុណ្យ​គ្រីស្តស្មាស។

 

 ផ្សារ​​​​លក់​ឥវ៉ាន់​ពេញ​និយមនៅ​អឺរ៉ុប​ ក្នុង​​ថ្ងៃ​បុណ្យ​គ្រីស្តស្មាស

 
១. ផ្សារ​ក្រុង​ Zagreb ប្រទេស​​ក្រូអាស៊ី

អំឡុង​ថ្ងៃ​គ្រីស្តស្មាស​ ផ្សារ​ក្រុង​​ Zagreb ​រដ្ឋធានី​​ប្រទេស​ក្រូអាស៊ី​ ជា​កន្លែង​អ៊ូអរ​​​សំបូរ​អ្នក​ទេសចរ​​ចូល​ចិត្ត​ទៅ​លេង​ច្រើន​​ជាង​គេ​ក្នុង​តំបន់​អឺរ៉ុប​​​។ ក្នុង​ថ្ងៃ​គ្រីស្តស្មាស​ប្រជាជន​ប្រមូល​ផ្ដុំ​គ្នា​ច្រើន តាម​ផ្លូវ​​ទី​សាធារណៈ នៅ​ទី​នោះ​​​មាន​ការ​កម្សាន្ត​ច្រើន ហើយ​អ្នក​​​ទេសចរ​អាច​រីករាយ​​ជា​មួយ​មិត្តភ័ក្ដិ ដោយ​ចូល​រួម​ច្រៀង​ រាំ ទិញ​ឥវ៉ាន់ រួម​ទាំង​កម្មវិធី​សប្បាយ​ជា​ច្រើន​ទៀត។

 

ផ្សារ​​​​លក់​ឥវ៉ាន់​ពេញ​និយមនៅ​អឺរ៉ុប​ ក្នុង​​ថ្ងៃ​បុណ្យ​គ្រីស្តស្មាស
 

 
២. ផ្សារ​ Christkindelsmärik ក្រុង​ Strasbourg ប្រទេស​បារាំង​

​ជា​ផ្សារ​​​លក់​ឥវ៉ាន់​ក្នុង​ថ្ងៃ​​គ្រីស្តស្មាស​ ចំណាស់​ជាង​គេ​មួយ​​ក្នុង​តំបន់​អឺរ៉ុប ដែល​ដំណើរ​លក់​តាំង​ពី​ឆ្នាំ​ ១៥៧០។ ជា​មួយ​ស្តង់​លក់​ឥវ៉ាន់​​ចំនួន​៣០០​ស្តង់ ពង្រាយ​​ជាង​​១២​ទី​តាំង​ក្នុង​ទី​ក្រុង។ ក្រៅ​ពី​ទិញ​ឥវ៉ាន់​​ នៅ​ទី​នោះ​ក៏​​មាន​ការ​ប្រគំ​តន្ត្រី​​ និង​ការ​បង្ហាញ​​ព្រឹត្តិការណ៍​វប្បធម៌​​ជា​ច្រើន។
 

ផ្សារ​​​​លក់​ឥវ៉ាន់​ពេញ​និយមនៅ​អឺរ៉ុប​ ក្នុង​​ថ្ងៃ​បុណ្យ​គ្រីស្តស្មាស
 

 
៣. ផ្សារ Aachen ក្រុង​ Aachen ប្រទេស​អាល្លឺម៉ង់​

ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​​គ្រីស្តស្មាស ផ្សារ​ Aachen ប្រែ​ក្លាយ​ជា​កន្លែង​​ស្រស់​ស្អាត​ទាក់​ទាញ​មួយ​ក្នុង​ទី​ក្រុង។ នៅ​ទី​នោះ​មាន​តុប​តែង​លំអ​ភ្លើង ទាក់​ទាញ ក្លិន​ក្រអូប​គ្រប់​កន្លែង។ អ្នក​ទេស​ចរ​ ទៅ​ជា​លក្ខណៈ​គ្រួសារ មិត្តភ័ក្ដិ ឬ ក្រុម​ការងារ ចូល​ចិត្ត​ទៅ​ទិញ​ទំនិញ​​​ច្រើន​មុខ​នៅ​ទី​នោះ។
 

ផ្សារ​​​​លក់​ឥវ៉ាន់​ពេញ​និយមនៅ​អឺរ៉ុប​ ក្នុង​​ថ្ងៃ​បុណ្យ​គ្រីស្តស្មាស
 
 

៤. ផ្សារ​ ក្រុង Colmar ប្រទេស​បារាំង

ក្រៅ​​តែ​ពី​ទិញ​ទំនិញ​ អ្នក​ទេស​ចរ​អាច​រីក​រាយ​ និង​សកម្មភាព​កម្សាន្ត​ជា​ច្រើន​នៅ​ទី​នោះ។ អ្នក​ទេសចរ​អាច​ភ្លក់ ស្រា​ក្រហម ដើរ​មើល​ពិព័រណ៍ និង​សម្ភារៈ​លេង​ជា​ច្រើន។

 

ផ្សារ​​​​លក់​ឥវ៉ាន់​ពេញ​និយមនៅ​អឺរ៉ុប​ ក្នុង​​ថ្ងៃ​បុណ្យ​គ្រីស្តស្មាស
 

 
​៥. ផ្សារ​ក្រុង​ Brussels ប្រទេស​បែលហ្ស៊ិក

​ក្រុង​ Brussels បាន​រៀបចំ​ជា​ទី​ផ្សារ និង​កន្លែង​កម្សាន្ត​អ៊ូអរ​ ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​គ្រីស្តស្មាស។ នៅ​ទី​នោះ​​ទេសចរ​អាច​កម្សាន្ត​ ជិះ​ស្គី​ទឹកកក ដើរ​ទិញ​ឥវ៉ាន់​​សម្រាប់​ជា​កាដូ រួម​ទាំង​សកម្មភាព​​កម្សាន្ត​សប្បាយ​ៗ​ជា​ច្រើន​ទៀត។
 

ផ្សារ​​​​លក់​ឥវ៉ាន់​ពេញ​និយមនៅ​អឺរ៉ុប​ ក្នុង​​ថ្ងៃ​បុណ្យ​គ្រីស្តស្មាស
 

 
៦. ផ្សារ ​Leipzig ក្រុង ​Leipzig ប្រទេស​អាល្លឺម៉ង់

ស្ថិត​នៅ​កណ្ដាល​ទី​ក្រុង ផ្សារ ​Leipzig មាន​ស្តង់​ជាង​២៥០​ស្តង់​បើក​បម្រើ​​​​​ដល់​​​សាធារណជន​អាច​​ទិញ​ឥវ៉ាន់​​យ៉ាង​សំបូរ​បែប។ នៅ​​ទី​នោះ​ក៏​មាន​ការ​​​សកម្មភាព​កម្សាន្ត​មួយ​ចំនួន​ផង​ដែរ។

 

ផ្សារ​​​​លក់​ឥវ៉ាន់​ពេញ​និយមនៅ​អឺរ៉ុប​ ក្នុង​​ថ្ងៃ​បុណ្យ​គ្រីស្តស្មាស
 

 
៧. ផ្សារ​ក្រុង Lille ប្រទេស​បារាំង

នៅ​ទី​នោះ​ អ្នក​ចូល​ចិត្ត​ដើរ​ទិញ​ឥវ៉ាន់​ អាច​រីក​រាយ​​ទិញ​ឥវ៉ាន់ ខ្ចប់​កាដូ នៅ​តាម​តូប​​ជា​​រាង​ផ្ទះ​ឈើ​ជាង​​៨០​តូប។ ទេសចរ​អាច​រីករាយ​នឹង​អាហារ​​នៅ​ទី​នោះ រួម​ទាំង​ការ​ទិញ​ផលិតផល​នាំ​ចូល​ពី​សហរដ្ឋអាមេរិក ប្រទេស​ប៉ូឡូញ និង​ប្រទេស​រុស្ស៊ី​នៅ​ទី​នោះ​ផង​ដែរ។
 

ផ្សារ​​​​លក់​ឥវ៉ាន់​ពេញ​និយមនៅ​អឺរ៉ុប​ ក្នុង​​ថ្ងៃ​បុណ្យ​គ្រីស្តស្មាស
 

 
៨. ផ្សារ​ក្រុង Birmingham ប្រទេស​អង់គ្លេស

មាន​ស្តង់​​​​ចំនួន​១៨០​តូប​​បើក​លក់​មុន​ថ្ងៃ​​​ឱកាស​បុណ្យ​គ្រីស្តស្មាស​ជិត​មក​ដល់​ខាង​មុខ​នេះ ប្រជាជន​ ភ្ញៀវ​ទេសចរ​ អាច​ទិញ​ឥវ៉ាន់​នៅ​ទី​នោះ​ជា​ច្រើន​​ ជា​ពិសេស​នំ Pretzel វត្ថុ​អនុស្សាវរីយ អាហារ​ ភេសជ្ជៈ​​ ។
 

ផ្សារ​​​​លក់​ឥវ៉ាន់​ពេញ​និយមនៅ​អឺរ៉ុប​ ក្នុង​​ថ្ងៃ​បុណ្យ​គ្រីស្តស្មាស
 

 
៩. ផ្សារ​ក្រុង Cologne ប្រទេស​អាល្លឺម៉ង់

ឱកាស​​​ថ្ងៃ​បុណ្យ​គ្រីស្តស្មាស​ជិត​មក​ដល់​ខាង​​មុខ​នេះ ទី​ក្រុង Cologne បាន​រៀប​ចំ​ជា​ផ្សារ​សម្រាប់​ប្រជាជន​​ដើរ​ទិញ​ឥវ៉ាន់។ អ្នក​ចូល​ទិញ​អាច​នឹង​រីករាយ​ជា​មួយ ក្លិន​ក្រអូប​នៃ​នំ​​​ដុត ក្លិន​ស្រាទំពាំងបាយជូរ​ក្រហម។ អ្នក​​ដែល​បាន​ទៅ​ដល់​ទី​នោះ​ នឹង​ទទួល​ការ​ស្វាគមន៍​ពី​អ្នក​លក់ ឲ្យ​ទស្សនា​នូវ​ទំនិញ​របស់​ពួក​គេ។
 

ផ្សារ​​​​លក់​ឥវ៉ាន់​ពេញ​និយមនៅ​អឺរ៉ុប​ ក្នុង​​ថ្ងៃ​បុណ្យ​គ្រីស្តស្មាស
 
 

១០. ផ្សារ​ក្រុង​ Vienna ប្រទេស​អូទ្រីស​

មុន​ថ្ងៃ​គ្រីស្តស្មាស​មក​ដល់ ទី​វាលចំ​​កណ្ដាល​ទី​ក្រុង​ Vienna បាន​ក្លាយ​ជា​​​ស្តង់​ផ្សារ​លក់​ឥវ៉ាន់​​​ដល់​ប្រជាជន។ នៅ​ទី​នោះ​មាន​ការ​រៀប​ចំ​តុប​តែង​លំអ​ច្រើន ទំនិញ​សំបូរ​បែប បង្អែម​ ភេសជ្ជៈ​កម្ដៅ​ពោះ នឹង​​ក្លាយ​ជា​បទ​ពិសោធ​ថ្មី​មួយ​សម្រាប់​អ្នក​ទៅ​ដើរ​ផ្សារ​​ក្រុង Vienna៕
 

ផ្សារ​​​​លក់​ឥវ៉ាន់​ពេញ​និយមនៅ​អឺរ៉ុប​ ក្នុង​​ថ្ងៃ​បុណ្យ​គ្រីស្តស្មាស
 

 
ចុចអាន៖ កាដូ​បួន​ប្រភេទ​ប្រផ្នូល​មិន​ល្អ​ជូន​សង្សារ​ក្នុង​ថ្ងៃ​បុណ្យ​ណូអែល
 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ europeanbestdestinations​​
​​​​​