អង្គការមូលនិធិ បង្ការរបួសអាស៊ី ចុះអប់រំផ្សព្វផ្សាយ ពីការពាក់មួក សុវត្ថិភាព ក្នុងទឹកដី ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ អង្គការមូលនិធិ បង្ការរបួសអាស៊ី ដែលហៅកាត់ថា AIP បានចុះអប់រំ ច្បាប់ផ្លូកគោកថ្មី ដល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងជ្រួតជ្រាប អំពីការពាក់មួកសវុត្ថិភាព ចំនួន០២ភូមិ និងសង្កាត់មួយ គឺភូមិកែវឧត្តម និងផ្សារផ្តៅ ឃុំត្រពាំងកង ស្រុកសំរោងទង និងសង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

អ្នកស្រី ឃុន ចាន់ផា ប្រធានកម្មវិធីការផ្លាស់ប្តូរឥរិយាបទ បានឲ្យដឹងថា «គោលដៅអប់រំឲ្យពាក់មួក សវត្ថិភាព ដែលធ្វើឡើងដោយអង្គការ មូលនិធិបង្ការរបួសអាស៊ី ដោយយើងមាន៣គោលដៅ ក្នុងនោះ រាជធានីភ្នំពេញ កំពង់ស្ពី និងកណ្តាល  ដោយក្នុងនោះយើងជ្រើសរើស ឃុំ សង្កាត់ចំនួន ១៨ ជាគោលដៅដែលត្រូវចុះ ទៅអប់រំ ផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី » ។

អ្នកស្រីបានបន្តទៀតថា «ដោយសារតែយើងមានគោលដៅ និងធនធានមានកំណត់នោះ  ហើយធនធានខាង ពិភពលោក ក៏មានកំណត់ដែរនោះ យើងជ្រើសរើសតែ ០៣ខេត្ត រាជធានី  ខណៈដែលគម្រោងរបស់យើង  មានតែ រយៈពេល១២ឆ្នាំតែប៉ុណ្ណោះ » ។  លោកស្រីបានបន្ថែមទៀតថា «សម្រាប់ក្រុមការងារផ្សព្វផ្សាយនេះ យើងប្រើ ប្រព័ន្ធដែលមាន ស្រាប់ក្នុងភូមិឃុំ ដែលគេហៅថា ក្រុមការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោកឃុំ» ។

ជាមួយនឹងគ្នានោះដែរ លោក ស៊ឹម សុផល ប្រធានកម្មវិធីអប់រំតាម គ្រឹះស្ថានសិក្សា បានលើកឡើងថា «កន្លងទៅ យើងបានចែក មួកសុវត្ថិភាព ចំនួន៦០០មួក ហើយលើកនេះ យើងចែកជូនចំនួន១៧០មួក បន្ថែមទៀត លើចំនួន ចាស់ ដែលធ្វើឡើងនៅសាលាបឋមសិក្សា ប៊ុនរ៉ានី ហ៊ុន សែន អង្គសិរី» ។ ក្នុងការចែកមួកសុវត្ថិភាពនេះដែរ យើងក៏បានបង្ហាញ ពីចំណុចមួយចំនួន នូវការឆ្លងផ្លូវថ្នល់ របស់សិស្សានុសិស្ស និង ការឆ្លើយសំនួរស្ពីចរាចរណ៍ របស់សិស្សក្នុងសាលាមួយនេះ៕