ថៅកែបេន រថយន្តក្រុងបានលុង រងការចោទប្រកាន់ ពីសំណាក់ក្រុម អ្នករត់តាក់ស៊ី រតនគិរី-ភ្នំពេញ ថាយកតម្លៃលើស សៀវភៅបន្ទុក

រតនគិរីៈ ថៅកែបេនរថយន្ត ក្រុងបានលុង លោកស្រី ឈុន ម៉ៅ ត្រូវក្រុមអ្នករត់តាក់ស៊ី រតនគិរី-ភ្នំពេញ ចោទ ប្រកាន់ថាយកតម្លៃភាស៊ី ក្បាលរថយន្តឈ្នួល លើសសៀវភៅបន្ទុក។

បើតាមក្រុមអ្នករត់តាក់ស៊ី រតនគិរី-ភ្នំពេញ ប្រាប់ឲ្យដឹងថាការរកទទួលទាន ប្រចាំថ្ងៃរបស់ពួកគាត់ជួបការលំបាក ដោយសារតែថៅកែបេនឡានដឹងតែរាប់ក្បាល ឡានយកលុយពេលដឹកអ្នកដំណើរ ចេញពីក្រុងបានលុង ប៉ុន្តែ ពុំបានសហការណ៍ ជាមួយសមត្ថកិច្ចសណ្តាប់ធ្នាប់ប្រមូលរថយន្ត តាក់ស៊ីអោយចូលបេនដើម្បី បង្កលក្ខណៈងាយ ស្រួលសម្រាប់អ្នកដំណើរឡើងជិះ ក៏ដូចជាស្មើរភាពគ្នាក្នុងរបររកស៊ី។ ពួកគាត់បន្តឲ្យដឹងទៀតថា ការចំណាយ របស់ពួកគាត់ មិនត្រឹមតែបង់ថ្លៃចំណតប៉ុណ្ណោះទេគឺត្រូវបង់ អោយសមត្ថកិច្ចប្រចាំការ តាមផ្លូវទៀតដូចជា នគរបាល ចរាចណ៍ និងសមត្ថកិច្ចចម្រុះត្រួតពិនិត្យអាវុធជាតិផ្ទុះថែមទៀតផង។

លោក ឡាយ ពិសិដ្ឋ ប្រធានសន្តិសុខបេនឡានក្រុងបានលុងប្រាប់ឲ្យដឹងថា ពួកគាត់យកថ្លៃចំណតគឺអនុវត្ត តាម សៀវភៅបន្ទុកមិនដូចការចោទប្រកាន់ពីសំណាក់ ក្រុមអ្នករត់តាក់ស៊ីនោះឡើយ។លោកថាការណ៍ដែលក្រុម អ្នករត់តាក់ស៊ីមិនចូលបេនឡាននោះគឺបណ្តាលមកពីសមត្ថកិច្ច សណ្តាប់ធ្នាប់ចូលរួមសហការណ៍ មិនបាន ម៉ឺងម៉ាត់។  លោកផន សុផៃ ប្រធានការរិយាល័សណ្តាប់ធ្នាប់នៃស្នងការនគរបាល ខេត្តរតនគិរី បានប្រាប់ឲ្យ ដឹងព្រឹកថ្ងៃទី២៣ ខែធ្នូនេះថា កម្លាំងសណ្តាប់ធ្នាប់សព្វថ្ងៃនេះខិតខំបំពេញតួនាទីដោយសហការណ៍ជាមួយអាជ្ញាធរ ក្រុងបានលុងចុះរៀបចំសណ្តាប់ធ្នាប់ក្នុងក្រុងបានលុង។ ទោះជាយ៉ាងណាក៏ដោយលោកផន សុផៃ ក៏បានទទួល ស្គាល់ដែរថាវាមានចន្លោះប្រហោងដោយសារតែកម្លាំងក្រោមឱវាទរបស់ លោកសម្រាកព្រោះផុតម៉ោង រដ្ឋបាល នៅពេលយប់ ឫក៏ជិតភ្លឺជាឱកាសសម្រាប់ក្រុមអ្នករត់តាក់ស៊ី ប្រជែងគ្នាចាប់ម៉ូយប៉ះពាល់ដល់ សណ្តាប់ធ្នាប់ សាធារណៈ៕