សម្ដេច តេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ ៣ ចំណុចសំខាន់ៗ ដើម្បីអភិវឌ្ឍន៍វិស័យអគ្គិសនី

ភ្នំពេញ៖  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់អនុសាសន៍ ចំនួន៣ ដើម្បីបន្តអភិវឌ្ឍន៍វិស័យអគ្គិសនីនៅកម្ពុជា ដើម្បីផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស។

ក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការ វារីអគ្គិសនីតាតៃ ដែលមានទីតំាងស្ថិតនៅក្នុង ឃុំ ប្ញស្សីជ្រុំ និង ឃុំតាតៃ ស្រុកថ្មបាំង ខេត្តកោះកុង នៅព្រឹកថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៥ នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការអភិវឌ្ឍន៍ វារីអគ្គិសនីស្ទឹងតាតៃ នេះ បានផ្ដល់ប្រយោជ៍យ៉ាងច្រើនជូនជាតិមាតុភូមិ តាមរយ:ការ បង្កើតមុខរបរដល់ប្រជាជន បង្កើតប្រាក់ចំណូលជូនរដ្ឋ បង្កើនសមត្ថភាពផ្គត់ផ្គង់អគ្គិសនី ប្រកបដោយ គុណភាព តំលៃសមរម្យ បង្កើនចំណូលសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រទៀតផង ។

អនុសាសាន៍របស់សម្តេចតេជោ រូមមាន៖ ១- ត្រូវពង្រីកបណ្ដាញចែកចាយបន្ថែមទៀត ទាំងបណ្តាញ ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីផ្គត់ផ្គង់តំរូវការដល់អ្នកប្រើប្រាស់ ជាពិសេសតាមទីជនបទ ។ ២- ត្រូវពង្រឹងបណ្ដាញជាតិ អោយល្អបប្ថែមទៀត ដើម្បីងាយស្រួល នឹងចែកចាយប្រភពអគ្គិសនី។ ៣- ត្រូវបញ្ចុះថ្លៃភ្លើងជាបន្តបន្ទាប់ ដើម្បីជួយដល់ជីវភាពប្រជាពលរដ្ឋ និងជាការការកាត់បន្ថយភាព ក្រីក្រផង។

គួរបញ្ជាក់ថា វារីអគ្គិសនីស្ទឹងតាតៃនេះ មានកម្លាំងថាមពល ២៤៦មេហ្កាវ៉ាត់ ដែលជាគម្រោង BOT រយៈពេល ៤២ ឆ្នាំ ។ ទំនប់វារីអគ្គិសនីនេះ បានចាប់ផ្តើមសាងសង់ កាលពីដើមឆ្នាំ២០១១ ដោយក្រុម ហ៊ុនសារជីវកម្មចិនឈ្មោះថា China National Heavy Machinery corporation ដែលចំណាយថវិកា ៥៤០លានដុល្លារអាមេរិក។ គំរោងនេះត្រូវបានអនុវត្តន៍ដោយ ក្រុមក្រុមហ៊ុនចុះបញ្ជើនៅកម្ពុជា Cambodia Tatay Hydropower Limited។

ចំពោះថាមពលអគ្គីសនី ដែលផលិតបាន គឺនឹងត្រូវលក់ទៅឲ្យអគ្គិសនីកម្ពុជា (EDC) ដើម្បីផ្គត់ផ្គង់ តំរូវការប្រើប្រាស់ក្នុងខេត្ត និងចែកចាយ ទៅរាជធានីភ្នំពេញ ផងដែរ៕