​លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បញ្ជាក់ថា​ការចូលរួមចំណែក​កសាង​សង្គម​ជា​កាតព្វកិច្ច​ពលរដ្ឋ​គ្រប់រូប​

​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​ថ្លែង​នៅក្នុង​សប្តាហ៍​នេះ​ថា ទាំង​ផ្នែក​ពុទ្ធចក្រ ទាំង​ផ្នែក​អាណាចក្រ ខ្មែរ​គ្រប់រូប​តែងតែ​ព្យាយាម ចូលរួមចំណែក​បណ្តុះ​គំនិត​គិត​ជា​វិជ្ជមាន ស្វែងរក​ដំណោះស្រាយ ដោយ​សន្តិវិធី សីលធម៌​ថ្លៃថ្នូរ ដើម្បី​កសាង​សង្គម​មួយ ដែល​ប្រជា​ជាតិខ្មែរ​ចង់បាន គឺ ការគោរព​គ្នា​ទៅវិញទៅមក រស់នៅ​ដោយ​សុខដុមរមនា​ពិតប្រាកដ ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ក្នុងសង្គម​ជឿនលឿន​ថ្លៃថ្នូរ​។

​លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង បាន​ពន្យល់ថា​ដើម្បី​សម្រេច​បំណង​នោះបាន គេ​តែងតែ​អប់រំ​ឲ្យ​ចៀសវាង​នូវ​ការប្រមាថ​មើលងាយ ចៀសវាង​នូវ​ការលើកទឹកចិត្ត​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ដែល​បង្កប់​នូវ​កំហឹង​ចងគំនុំ មាន​លក្ខណៈ​ជា​បុគ្គល ភ្លេច​គិត​ផលប្រយោជន៍​រួម ភ្លេច​គិត​ផលប្រយោជន៍​សង្គម​។ សាសនា​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការអប់រំ​ផ្លូវចិត្ត​ឲ្យ​ស្ងប់ និង​ឲ្យ​ចេះ​គោរព​ប្រណិប័តន៍ ប្រកបដោយ​សុជីវធម៌​ថ្លៃថ្នូរ​ពិតប្រាកដ​។​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បញ្ជាក់ថា​ការចូលរួមចំណែក​កសាង​សង្គម ជា​កាតព្វកិច្ច​របស់​ព​ល​រដ្ឋ​គ្រប់រូប ហើយ​ត្រូវ​ផ្តល់​ជា​គម្រូ ក្នុង​ការកសាង​សង្គម​មួយ​ដែល​ខ្លួន​ចង់បាន​។ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​សង្កត់ធ្ងន់ថា សង្គម​ដ៏​ល្អ​មួយ​នឹង​កើតមានឡើង នៅពេលដែល​សមាជិក​ស​ង្គ​ម​នោះ យល់​ពី​កាតព្វកិច្ច និង​ផ្តល់​តម្លៃ​ឲ្យ​គ្នា​ទៅវិញទៅមក ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។​

ជុំវិញ​បញ្ហា​នេះ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង បាន​បន្ថែមថា ការវិវត្តន៍​នៃ​ផ្នត់គំនិត តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ តាម​គ្រួសារ សាលា សាសនា និង​សង្គម គឺជា​ជំហាន​ថ្មី​មួយ​ដែល​សង្គម​កម្ពុជា កំពុងតែ​ចាប់ផ្តើម ហើយ​បច្ចេកវិទ្យា​មានការ​រីកចម្រើន​ជឿនលឿន យ៉ាង​ឆាប់រហ័ស ដែលជា​ចំណែក​មួយ​ក្នុងការ​ជំរុញ និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ផងដែរ​៕

10690038_1035866066476858_89748927631815869_n​ ​