ប្រវត្តិ​រឿង​ទាក់ទង​នឹង ពិធីបុណ្យ​ណូ​ល​អែល​

យោងតាម​វប្បធម៌​តំបន់​ភាគ​ខាងលិច គេ​ជឿថា នៅ​យប់​មុន​ថ្ងៃ​គ្រី​ស្មាស​មួយថ្ងៃ គេ​នឹង​ឃើញ​តា​ចាស់ ឬ គេ​ស្គាល់​ថា​តា​ណូអែល​នឹង​នាំយក​កាដូ​មក​ជូន​ក្មេងៗ​ដែល​ស្តាប់បង្គាប់​ដល់ផ្ទះ​តែម្តង ។ ​តា​ណូអែល​មានឈ្មោះ​ជាច្រើន​ដូចជា Santa Claus, Saint Nicholas, Saint Nick, Father Christmas, Kris Kringle, Santa និង ឈ្មោះ​ផ្សេងទៀត​ជាច្រើន​អាច​សម្គាល់ថា​ជាតា​ចាស់​ពុកមាត់​ស ពាក់​អាវធំ​ពណ៌​ក្រហម ខោ​ធំ​ពណ៌​ក្រហម ខ្សែក្រវាត់ និង ស្បែកជើង​ស្លឹក​ពណ៌​ខ្មៅ ហើយ​ជាពិសេស​មាន​ស្ពាយ​កាដូ​តាម​ខ្លួន​យ៉ាងច្រើន ។

ប្រវត្តិ​រឿង​ទាក់ទង​នឹង ពិធីបុណ្យ​ណូ​ល​អែល​

រូបថត​តា​ណូអែល​ត្រូវបាន​គេ​ចាប់អារម្មណ៍​កាលពីដើម​សតវត្សរ៍​ទី ១៩ ក្នុង​ឆ្នាំ ១៨២៣ បន្ទាប់ពី​កំណាព្យ A Visit From St. Nicholas បាន​ល្បី​ពាសពេញ​ពិភពលោក ហើយ​ចាប់ផ្តើម​ចាក់ផ្សាយ​តាម​វិទ្យុ ប៉ុ​ស្ត៍​ទូរទស្សន៍​នានា ជាពិសេស​ប៉ុ​ស្ត៍​ទូរទស្សន៍​ដែល​កុមារ​ចូលចិត្ត​មើល ។

ប្រវត្តិ​រឿង​ទាក់ទង​នឹង ពិធីបុណ្យ​ណូ​ល​អែល​

គេ​ជឿថា តា​ណូអែល​នឹងធ្វើ​បញ្ជី​ឈ្មោះ​ក្មេងៗ​ដែល​ស្តាប់ បង្គាប់​ទាំងអស់​លើ​ពិភពលោក រួច​រហូតដល់​មុន​ថ្ងៃ​គ្រី​ស្ត​ស្មាស​មួយថ្ងៃ លោក​នឹង​ដើរ​ចែក​អំណោយ​តាម​ផ្ទះ ទាំងអស់​ក្នុង​រយៈពេល​ត្រឹម​តែមួយ​យប់ ដោយ​យានជំនិះ​ដែល​លោក​ប្រើ​សម្រាប់​ចែក​អំណោយ​គឺ សត្វ​ក្តាន់​ចេះ​ហោះ ។ គេ​ថែមទាំង​ជឿជាក់​ទៀតថា លោក​រស់នៅ​តំបន់​ប៉ូល ជាពិសេស​ចូលចិត្ត​និយាយ​ពាក្យ​ថា ហូ ហូ ហូ តែ​តាមពិត​ពាក្យ​នោះ​គ្រាន់តែ​ជាការ​សើច​របស់​តា​ណូអែល​ប៉ុណ្ណោះ ដោយ​លោក​ចូលចិត្ត​និយាយថា ហូ ហូ ហូ រីករាយ​ថ្ងៃ​គ្រី​ស្ត​ស្មាស (Ho, Ho, Ho! Merry Christmas!) ។​

ប្រវត្តិ​រឿង​ទាក់ទង​នឹង ពិធីបុណ្យ​ណូ​ល​អែល​

​ថ្ងៃ​គ្រី​ស្ត​ស្មាស​តែងតែ​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃទី ២៥ ខែធ្នូ​រៀងរាល់ឆ្នាំ ហើយ​នេះ​ក៏​ជា​ថ្ងៃ​ដែល ព្រះ​យេស៊ូ​គ្រឹ​ស្ត ចាប់កំណើត​ផងដែរ ៕ ថា​វរិ​ទ្ធ​

ប្រវត្តិ​រឿង​ទាក់ទង​នឹង ពិធីបុណ្យ​ណូ​ល​អែល​

ប្រវត្តិ​រឿង​ទាក់ទង​នឹង ពិធីបុណ្យ​ណូ​ល​អែល​