ប៉ាណាម៉ា ចាប់ខ្លួនអតីត ប្រធានាធិបតី មកកាត់ទោស

ក្រុងប៉ាណាម៉ា៖ យោងតាមសេចក្ដីរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយ ប៉ាណាម៉ាបានឲ្យដឹងថា អាជ្ញាធរប៉ាណាម៉ា បានចាប់ខ្លួនអតីត ប្រធានាធិបតីរបស់ខ្លួន គឺ លោក រីកាដូ ម៉ាទីនលី បន្ទាប់ពីតុលាការ កំពូលចេញដីកា បង្គាប់ឲ្យ ឃុំខ្លួនលោក ជាបណ្ដោះអាសន្ន។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ នេះបន្ដទៀតថា លោក ម៉ាទីនលី កំពុង ទទួលការស៊ើបអង្កេត ដែលជាប់ពាន់ព័ន្ធនៅក្នុង សកម្មភាពល្មើស ច្បាប របស់លោក ដែលបានប្រព្រឹត្តក្នុងអំឡុង ពេលកាន់អំណាចពីឆ្នាំ២០០៩ ដល់ ២០១៤។

ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងទៀតថា ចៅក្រមបានពិភាក្សាគ្នា អស់រយៈពេលបួនម៉ោងមុន ពេលធ្វើការសម្រេច ចិត្តក្នុងការចាប់ខ្លួនលោក ម៉ាទីនលី ដែលមិនបានបង្ហាញខ្លួន នៅសវនាការ លើការចោទប្រកាន់កាលពីថ្ងៃទី១១ ខែធ្នូ កន្លងទៅនេះ៕

ប៉ាណាម៉ា ចាប់ខ្លួនអតីត ប្រធានាធិបតី មកកាត់ទោស