​ប៉ូលិស​បញ្ជូន​ស្ត្រី​​​ជា​ជន​សង្ស័យ​​កាច់​សោ​.ក​ម៉ូតូ​​ម្នាក់​ ​ទៅ​សាលា​ដំបូង​ខេត្ត​

ខេត្ត​កំ​ព​ត ៖ ​​ជន​សង្ស័យជា​​ស្ត្រី​​វ័យ​ក្មេងម្នាក់​​ដែល​ធ្លាប់​ធ្វើ​សកម្មភាព​កាច់​សោ​.ក​ម៉ូតូ​ ជា​ញឹកញាប់​ដែល​ជា​មុខសញ្ញា​របស់​សមត្ថកិច្ច​ផង​នោះ​ ពេល​នេះ​អស់​លក្ខណ៍​ត្រូវ​ជាប់អន្ទាក់​សមត្ថកិច្ច ​ខណៈ​កំពុង​ធ្វើសកម្មភាព​កាច់​សោ​.ក​ម៉ូតូ​ជាក់ស្តែង កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២២​ ធ្នូ ២០១៥ នៅ​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត​ ។

​លោក​វរសេនីយ៍ត្រី លក ញ៉ា​វ នាយ​រង​កា​រិ​យា​ល័​យ​ព្រហ្មទណ្ឌ​​កម្រិត​​ធ្ងន់ ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ជន​ស​ង្ស័យ​​​​ ឈ្មោះ​ មាស សុខ​សំណាង ហៅដា ​អាយុ​២៣​ឆ្នាំ រស់នៅ
ភូមិ​ក្រាំង​អំពិល សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ​បាន​ធ្វើ​សកម្មភាព​កាច់​សោ​.ក​ម៉ូតូ​​ដែល​មាន​ម្ចាស់​​​ឈ្មោះ​ សោម តុលា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

​លោក​បន្ត​​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ស្ត្រី​ជា​ជន​ស​ង្ស័យ​​រូប​នេះ​បាន​​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​ថា កន្លង​មក​ខ្លួន​ធ្លាប់​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​របស់​មិត្ត​ភក្តិ​​ម៉ាក​​ស្គូពី​មួយ​គ្រឿង​ ពណ៌​ខៀវ​ មិន​ចាំ​ស្លាក​លេខ​យក​ទៅ​លក់​ឲ្យ​ឈ្មោះ​ប្រុស រស់នៅ​ផ្សារ​អង្គតាសោម ខេត្តតាកែវ ក្នុង​តម្លៃ៤០០​ដុល្លា​រផង​ដែរ ​ហើយ​ពេល​នេះ​ធ្វើ​សកម្មភាព​កាច់​សោ​.ក​ម៉ូតូ​​ទៀត​ ក៍​ត្រូវ​ម្ចាស់​គេ​ទាន់​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែ​ម្តង​ ។​

ក្រោយ​ពី​សាកសួរ​រួច​ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​​ខេត្ត​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ធ្នូ ២០១៥​នេះ​ ៕