ព្រះមហាក្សត្រ យាង​វិល​ត្រលប់​មកពី​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ប្រទេស​ឡាវ វិញ​ហើយ​

ភ្នំពេញ: ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ ព្រះករុណា សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​យាង​វិលត្រឡប់ មកពី​ព្រះរាជដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​ប្រទេស​ឡាវ វិញ​ហើយ​។ ព្រះអង្គ បាន​យាង​ចាក​ចេញពី​ភ្នំពេញ ទៅ​បំពេញ​ព្រះរាជទស្សនកិច្ច នៅ​ប្រទេស​ឡាវ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥​។​

​ឥស្សរជន​កំពូលៗ រួមមាន​៖ សម្តេច​ហេង​សំរិន ប្រធានរដ្ឋសភា សម្តេច​ហ៊ុនសែន នាយករដ្ឋមន្ត្រី និង​សម្តេច​សាយឈុំ ប្រធានព្រឹទ្ធសភា រួមទាំង​ឥស្សរជន និង​ព្រះរាជវង្សានុវង្ស នាម៉ឺន​មន្ត្រី​ជាច្រើន​ទៀត បាន​ទៅ​ទទួល​ព្រះរាជដំណើរ​យាង​និវត្ត​របស់​ព្រះអង្គ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ​នេះ​៕​