សម្តេច​តេ​ជោ​ហ៊ុនសែន ប្រកាស​ឲ្យ​អ្នក​បរិស្ថាន​ជ្រុលនិយម ជ្រើសរើស យក​ការផលិត​ចរន្តអគ្គិសនី ដោយ​វា​រី​អគ្គិសនី ឬក៏​នុយក្លេអ៊ែ​?

ភ្នំពេញ: ក្នុង​ពិធី​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​វា​រី​អគ្គិសនី ស្ទឹង​តា​តៃ ក្នុង​ខេត្តកោះកុង នា​ព្រឹក​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៥ សម្តេច​តេ​ជោ ហ៊ុនសែន បានប្រកាស​ហាក់ដូចជា​ផ្ចាញ់​ទៅនឹង​អ្នក​បរិស្ថាន​ជ្រុលនិយម ឲ្យ​ប្រើ​ចន្លុះ ដើម្បី​ដុត​បំភ្លឺ កុំ​ប្រើប្រាស់​ចរន្តអគ្គិសនី ដែល​បានមកពី​វា​រី​អគ្គីសនី ដែល​អ្នក​បរិស្ថាន​ជ្រុលនិយម​ទាំងនោះ តែងតែ​ប្រឆាំង​រហូត​នោះ​។

​សម្តេច​តេ​ជោ ហ៊ុនសែន ក៏បាន​ប្រកាស​ឲ្យ​អ្នក​បរិស្ថាន​ជ្រុលនិយម​ទាំងនោះ ជ្រើសរើស​ថា តើ​ការទាញយក​ចរន្តអគ្គិសនី ដោយ​ទំនប់​វា​រី​អគ្គិសនី ឬក៏​អគ្គិសនី ដោយ​ប្រើ​រោងចក្រ​អា​តូ​មិ​ក នុយក្លេអ៊ែ បរមាណូ​? ដើម្បី​បំពេញតម្រូវការ​អគ្គិសនី នៅ​កម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុនសែន ក៏បាន​លើកឡើងថា កាលពីពេល​នាយករដ្ឋមន្ត្រី​រុស្ស៊ី មក​ទស្សនកិច្ច​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២៣ និង​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ គឺ​រុស្ស៊ី បាន​ព្រមព្រៀង​ជួយ​កម្ពុជា ក្នុង​ការផលិត​ចរន្តអគ្គិសនី ដោយ​រោងចក្រ​អា​តូ​មិ​ក ( នុយក្លេអ៊ែ ឬ​បរមាណូ ) នៅ​កម្ពុជា​។

​ក៏ប៉ុន្តែ​សម្តេច​ហ៊ុនសែន បាន​បន្តថា បើសិនជា​កម្ពុជា សាងសង់​រោងចក្រ​ផលិត​អគ្គិសនី ដោយ​ប្រើ​ថាមពល​អា​តូ​មិ​ក ( នុយក្លេអ៊ែ ឬ​បរមាណូ ) នោះ អាច​នឹងមាន​ការជំទាស់​ពី​ប្រទេសជិតខាង វៀតណាម ឡាវ និង​ថៃ ព្រោះថា បើសិនជា​មានការ​ផ្ទុះ​រោងចក្រ​អគ្គិសនី​នោះ ដូច​ករណី​នៅ​ប្រទេស​ជប៉ុន កាលពីពេល​ថ្មីៗ​នេះ នឹង​នាំ​ឲ្យ​មានការ​ប៉ះពាល់​ធ្ងន់ធ្ងរ​៕​