វា​រី​អគ្គិសនី​តា​តៃ​តម្លៃ ៥៤០លាន​ដុ​លា្ល​រ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​នៅថ្ងៃនេះ

វា​រី​អគ្គិសនី​តា​តៃ មានតម្លៃ៥៤០លាន​ដុល្លារ ត្រូវបាន​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី២៣ ខែធ្នូ​នេះ ក្រោម​វត្តមាន របស់​សម្តេច​ហ៊ុន សែន។ ថាមពលអគ្គីសនី​នេះ នឹង​លក់​ទៅ​ឲ្យ​អគ្គិសនី​កម្ពុជា​ដើម្បី​ផ្គត់ផ្គង់​តំរូវការ​ប្រើប្រាស់​ក្នុង​ខេត្ត​និង​ចែកចាយ​ទៅ​រាជធានី​ភ្នំពេញ​ផងដែរ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បាន​ចូល​រូ​ម​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​នូវ​វា​រី​អគ្គិសនី​តា​តៃ ក្នុងតម្លៃ​ទឹកប្រាក់៥៤០លាន​ដុល្លារ​ស្ថិតក្នុង​ឃុំ ឫស្សី និង​ឃុំ​តា​តៃ ស្រុក​ថ្មបាំង ខេត្តកោះកុង​នៅ​ព្រឹក​ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ នេះ។វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​នេះ​មាន​កម្លាំង​ថាមពល ២៤៦មេ​ហ្កា​វ៉ា​ត់ ជា​គម្រោង​រយៈពេល ៤២ ឆ្នាំ ដែល​បានចាប់ផ្តើម​សាងសង់​កាលពីដើមឆ្នាំ២០១១ ដោយ​ក្រុមហ៊ុន​សារ​ជីវ​កម្ម​ចិន​ឈ្មោះថា China National Heavy Machinery corporation។

តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ក្នុង​ពិធី​សម្ពោធ​នោះ សម្តេចនាយក​រដ្ឋមន្ត្រី បាន​លើកឡើងថា វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​នេះ នឹង​ផ្ដល់​ប្រ​យោ​ជ៍​ជាច្រើន​ដល់​ប្រទេសជាតិ​តាមរយ:ការបង្កើត​មុខរបរ​ដល់​ប្រជាជន និង​បង្កើត​ប្រាក់ចំណូល​ជូន​រដ្ឋ​ព្រមទាំង​បង្កើន​សមត្ថភាព​ផ្គត់ផ្គង់​អគ្គិសនី ប្រកបដោយ​គុណភាព​និង តំលៃ​សមរម្យ​ដែល​អាច​កាត់បន្ថយ​ភាពក្រីក្រ​ផងដែរ៕