ក្រុមអ្នកបើករថយន្តដឹកដី ជាច្រើននាក់ គ្រោងបិទផ្លូវ ដើម្បីតវ៉ាសុំបង់ពន្ធ តែមិនប្តូរចង្កូតរថយន្ត

ភ្នំពេញ៖សេចក្តីរាយការាយការណ៍ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ នេះ បានឲ្យដឹងថា ក្រុមអ្នកបើក រថយន្តដឹកដី ជាច្រើននាក់ បានប្រមូលផ្តុំគ្នាធ្វើការតវ៉ា ហើយគ្រោងនិងបិទផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ ផងដែរ ដើម្បីដាក់សម្ពាធទៅកាន់អាជ្ញាធរ ស្នើសុំតវ៉ា មិនប្តូរចង្កូតរថយនុ្ត តែសុំបង់ពន្ធរថយន្ត។

សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា ការធ្វើវ៉ានេះ ធ្វើនៅទីតាំងពីរ កន្លែងផ្សេងគ្នា ដោយទីតាំងទី១ ស្ថិតនៅផ្លូវជាតិលេខ២ ទល់មុខសាលាសង្កាត់ព្រែកកំពីស ខណ្ដដង្កោ ក្នុងនោះ មានអ្នកតវ៉ាចំនួន៤០នាក់ រួមជាមួយរថយន្តដឹកដីចំនួន៣០គ្រឿង ឯទីតាំងទិ២. ស្ថិនៅទល់មុខស្ថានីយ៍ប្រេងឥន្ទនៈលីមឡុង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ៕