ក្រសួងពាណិជ្ជកម្ម ប្រកាសថា នឹងចាក់ផ្សាយ ឡើងវិញការប្រគុំ តន្រ្តីសប្បុរសធម៌ “ពេលវេលាត្រូវតបស្នង”

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសថា នឹងចាក់ផ្សាយឡើងវិញ ពីការប្រគំតន្ត្រី សប្បុរសធម៌ ក្រោមប្រធាន បទ “ពេលវេលាដែលត្រូវ តបស្នង-វិភាគទាន ចំពោះអធិរាជសម្លេងមាស កម្ពុជា-លោក ស៊ីន ស៊ីសាមុត ”នៅ ស្ថានីយ៍ ទូរទស្សន៍ចំនួន៤។

ការប្រគំតន្ត្រីសប្បុរសធម៌ “ពេលវេលាដែលត្រូវតបស្នង-វិភាគទាន ចំពោះអធិរាជសម្លេងមាសកម្ពុជា-លោក ស៊ីន ស៊ីសាមុត ” នឹងត្រូវបានចាក់ផ្សាយនូវខ្លឹមសារទាំងស្រុង ក្នុងម៉ោងដែលមានអ្នកទស្សនាច្រើនបំផុត តាមបណ្តាញ ទូរទស្សន៍ចំនួនបួន រួមមាន៖ ទូរទស្សន៍ MyTV, ទូរទស្សន៍CTN, ទូរទស្សន៍ជាតិកម្ពុជា និងទូរទស្សន៍ PNN។

ការចាក់ផ្សាយពីការប្រគំតន្ត្រីសប្បុរសធម៌ នឹងត្រូវធ្វើឡើងតាមកាលបរិច្ឆេទ ដូចខាងក្រោម៖  
១. ទូរទស្សន៍ MyTV:  ថ្ងៃសុក្រ ទី ២៥ ខែធ្នូ ឆ្នាំ២០១៥ ចាប់ពីវេលាម៉ោង៨ ដល់ ម៉ោង១០យប់
២. ទូរទស្សន៍ CTN:  ថ្ងៃទីអង្គារ៍ ទី ២៩ ខែធ្នូ ឆ្នាំ២០១៥ ចាប់ពីវេលាម៉ោង៣រសៀល ដល់ម៉ោង៥ល្ងាច
៣. ទូរទស្សន៍ជាតិកម្ពុជា:  ថ្ងៃព្រហស្បតិ៍ ទី ៣១ ខែធ្នូ ឆ្នាំ២០១៥ ចាប់ពីវេលាម៉ោង១០:៣០យប់ និងថ្ងៃសុក្រ ទី ០១ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង៣រសៀល
៤. ទូរទស្សន៍ PNN:  ថ្ងៃទីសៅរិ៍ ទី០២ ខែមករា ឆ្នាំ២០១៦ ចាប់ពីវេលាម៉ោង៧ ដល់ម៉ោង៩យប់។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រគំតន្ត្រីសប្បុរសធម៌នេះ បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅរោង មហោស្រពកោះពេជ្រ ៕

ក្រសួងពាណិជ្ជកម្ម ប្រកាសថា នឹងចាក់ផ្សាយ ឡើងវិញការប្រគុំ តន្រ្តីសប្បុរសធម៌ “ពេលវេលាត្រូវតបស្នង”