Update៖ក្រុមអ្នកបើករថយន្តដឹកដី ផ្ទុះការតវ៉ា៣ កន្លែង ទាមទារសុំបង់ពន្ធរថយន្ត តែមិនប្តូរចង្កូតរថយន្ត

ភ្នំពេញ៖ក្រុមអ្នកបើករថយន្តដឹកដី ចំនួនប្រមាណជិត២០០រថយន្ត បានធ្វើការប្រមូលផ្តុំគ្នាតវ៉ា ក្នុងដាក់សម្ពាធ ទៅអាជ្ញាធរឲ្យជួយ អន្តរាគមន៍ រឿងប្តូរចង្កូតរថយន្ត ពីស្តំាងមកឆ្វេង ដោយក្រុមខ្លួនស្នើសុំបង់ពន្ធវិញ ព្រោះការកែចង្កូតនេះប្រឈមនិងហានិភ័យ។

តាមសេចក្តីរាយការណ៍ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥នេះ បានឲ្យដឹងថា ទីតាំងនៅការតវ៉ា ទាមទាររបស់ ក្រុមអ្នកបើករថយន្តដឹកដីនេះ បានធ្វើនៅទីតាំងចំនួន៣ កន្លែងផ្សេងគ្នា ហើយកន្លែងខ្លះឈាន ដល់ការបិទផ្លូវផង ប៉ុន្តែក្រោយការសម្របសម្រួល ពីអាជ្ញាធរក៏បានយល់ព្រម បើកផ្លូវវិញ ហើយទីតាំនៃការតវ៉ានេះ ទី១.ស្ថិតនៅផ្លូវជាតិលេខ២ ទល់មុខសាលាសង្កាត់ ព្រែកកំពីស ខណ្ឌដង្កោ មានអ្នកតវ៉ាចំនួន៤០នាក់ និងដោយបានយក រថយន្តដឹកដីចំនួន៣០គ្រឿង ធ្វើការបិទផ្លូវ ក្រោយការសម្របសម្រួលរបស់អាជ្ញាធរ ក្រុមអ្នកបើករថយន្តដឹកដី ក៏យល់ព្រមបើកផ្លូវវិញ។ ឯទីតំាងទី២.ស្ថិតនៅទល់មុខការ៉ាសំាង លឹម ឡុង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានរថយន្តដឹកដីប្រមាណ១០០គ្រឿង មកដាក់បិទកាត់ផ្លូវ មិនឲ្យអ្នកធ្វើដំណើរឆ្លងកាត់បាន បណ្តាលឲ្យកកស្ទះចរាចរណ៍មួយព្រឹក ប៉ុន្តែក្រោយការសម្របសម្រួលរបស់អាជ្ញាធរ ក្រុមអ្នកតវ៉ាក៏យល់ព្រមបើកផ្លូវឲ្យដំណើរការជាធម្មតាវិញ។ និងទីតំាងទី៣.ស្ថិតនៅផ្លូវជាតិលេខ១ ផ្លូវចូលរោងចក្រស្រាបៀរថៃហ្គឺ ក្នុងខណ្ឌច្បារអំពៅ មានរថយន្តប្រហែល១០គ្រឿងប៉ុណ្ណោះ ក្រុមអ្នកតវ៉ាគ្រាន់ធ្វើការទាមទារ ទីតាំងនេះពុំមានការបិទផ្លូវនោះទេ។

សូមបញ្ជាក់ថា ក្រោយការសម្របសម្រួលរបស់អាជ្ញាធរ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងជួបជាមួយតំណាងក្រុមអ្នកបើករថយន្តដឹកដីទំាងនោះ នៅរសៀលម៉ោង៣ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥នេះ ដើម្បីរកដំណោះស្រាយជូនក្រុមអ្នកតវ៉ាទំាងនោះ។

បើតាមក្រុមអ្នកបើក រថយន្តដឹកដី បានឲ្យដឹងថា ការទាមទារមិនប្តូរចង្កូតនេះ ក៏ព្រោះតែកន្លងមក អ្នកបើកបរមួយចំនួន បានប្រឈមនិងហានិភ័យ នៃការកែចង្កូតពីស្តាំ មកឆ្វេង ការកែគ្មានស្តង់ដា មិនអាចទទួលយកបាន ពេលកែ បើកបរមិនបានប៉ុន្មាន ក៏ជួបបញ្ហាដាច់ចង្កូត នេះជាគ្រោះសម្រាប់ពួកគាត់ ដូច្នេះបានជាធ្វើការទាមទារសុំបង់ពន្ធជំនួស ការកែចង្កូតវិញ៕