លោក សម រង្ស៊ី៖ ខ្មែរគ្រប់ភាគី នយោបាយ ត្រូវគោរពគ្នា កុំប្រកាន់ និន្នាការ នយោបាយ (វីដេអូ)

ភ្នំពេញ៖ ប្រធានគណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួន នៅប្រទេសបារំាង បានស្នើឲ្យប្រជាពលរដ្ឋខ្មែរទំាងអស់ នៅគ្រប់ភាគី គណបក្សនយោបាយ ត្រូវឈប់ប្រកាន់និន្នាការ នយោបាយ ត្រូវចេះស្រលាញ់គ្នា ដើម្បីកសាងប្រទេសជាតិជាមួយគ្នា។

តាមរយៈវិឌីអូឃ្លីប បង្ហោះលើផេកសង្គម ហ្វេសប៊ុកផ្ទាល់ខ្លួន លោក សម រង្ស៊ី បានបញ្ជាក់ថា «ខ្ញុំមិនគិត ក្រុមណាបក្សណានោះទេ ខ្ញុំស្រឡាញ់ទំាងអស់  ហើយខ្ញុំបានពិភាក្សាជាមួយលោកកឹម សុខា តាមទូរស័ព្ទរួចហើយ គឺគាត់បានបញ្ជាក់ថា គាត់មានទឹកចិត្តដូចអ្វីដែលខ្ញុំ បានប្រាប់បងប្អូនរួចហើយ ។ យើងនៅតែបន្តសកម្មភាពបែបហ្នឹង(រួបរួមគ្នា) ដើម្បីឲ្យខ្មែរបានជួបជុំគ្នា ជជែកគ្នា រកដំណោះស្រាយដោយសន្តិវិធី ចំពោះប្រទេស ប៉ុន្តែក្នុងស្មារតីគោរពគ្នាទៅវិញទៅមក  កុំជេរប្រមាថ លាបពណ៌ ដាក់បណ្តាសារគ្នា  អត់ទេ យើងមិនចង់បានគំនិតបែបហ្នឹងទេ»។

មេបក្សប្រឆំាងរូបនេះ បានលើកឡើងទៀតថា “យើងស្តាប់គ្នាសិនទៅ យើងថ្លឹងសិនទៅថាអាច ធ្វើអ្វីជាមួយគ្នាជាវិជ្ជមាន តែមិនឯកភាពទំាងអស់គ្នា។ មិនអីទេ ក្រុមណាគេគិតថាល្អគេធ្វើទៅ ក្រុមមួយទៀតកុំទិចទៀន មើលពីចំងាយក៏មិនអីដែរ ហើយឲ្យគេធ្វើទៅ ផ្ទុយទៅវិញបើ យើងមានគំនិតល្អយើងធ្វើទៅ”។

លោកបន្តថា ទោះបីជាក្រុមណាធ្វើការមិនចុះសម្រុងគ្នាយ៉ាងណាក្តី  ក៏នៅតែផ្តល់ឱកាសឲ្យដែរ ប៉ុន្តែគោលបំណង នោះគឺថែរក្សាការពារទឹកដី ហើយគោលដៅសំខាន់ ការពារ និងជួយ បងប្អូនក្រីក្រ  ដែលបាត់បង់ដីធ្លីផ្ទះសម្បែងរកឲ្យពួកគាត់វិញ៕

២១ ធ្នូ ២០១៥ / 21 December 2015កាលពីថ្ងៃ ១៩ ធ្នូ កន្លងទៅនេះ ខ្ញុំបានចូលរួម រាត្រីស្រមោលសមួយ នៅជិតទីក្រុងប៉ារីស ដើម្បីជួួយបង្រួបបង្រួមក្រុមទាំងអស់ ដែលគាំទ្រគណបក្សសង្គ្រោះជាតិ នៅប្រទេសបារាំង។On December 19, I took part in a dinner party near Paris to help unite all groups that support the CNRP in France.

Posted by Sam Rainsy on Monday, December 21, 2015