តើ​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ឈរ​ដូចម្តេច​?

តើ​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ឈរ​ដូចម្តេច​?

​នៅពេល​ដែល​អ្នក​ឈានដល់​ដំណាក់កាល​ជិត​កើត នោះ​ពោះ​អ្នកនឹង​កាន់តែ​ធំ​ជាង​មុន ជា​ហេតុ​ដែល​អាច​ប៉ះពាល់​ដល់​ដំណើរ​របស់​អ្នក​ជា​ខ្លាំង ព្រោះ​ទើស​ពោះ​របស់​អ្នក​ខ្លាំងណាស់ ហើយ​សូម្បី​តែ​ការ​ឈរ​ក៏​ពិបាក​ដូចគ្នា​។ ដូចនេះ​តើ​មាន​ចលនា​អ្វីខ្លះ​ដែល​អាច​ជួយ​ស្ត្រី​មាន​ផ្ទៃពោះ​ឈរ​ស្រួល​នោះ​?

​តាមពិត​ទៅ​ស្ត្រី​មាន​ផ្ទៃពោះ​គេ​មិន​ឱ្យ​ឈរ​ច្រើន និង​យូរ​ឡើយ ដោយសារ​តែ​វា​អាច​ធ្វើឱ្យ​ឈាម​ដើរ​មិន​ស្រួល ជា​ហេតុ​ដែល​អាច​ធ្វើឱ្យ​មាន​អាការៈ​ហើ​មបាន ប៉ុន្តែ​ប្រសិនជា​អ្នក​ត្រូវ​តែ​ឈរ​ដោយ​ខាន​ពុំ​បាន អ្នក​អាច​បន្ធូរ​ស្មា​អ្នក​នៅ​ពេល​ដែល​ឈរ ជើង​ទាំង​ពីរ​រាង​កន្ទេក​បន្តិច ដោយ​ត្រូវតែ​ដាក់​ជើង​ឱ្យ​ត្រង់ នោះ​អ្នក​នឹង​មិន​សូវ​មានភាព​នឿយហត់​ឡើយ ដោយសារ​តែ​កម្លាំង​គឺ​ប្រមូលផ្តុំ​នៅ​ជើង​ទាំង​សងខាង ហើយ​ប្រសិន​ជា​អ្នក​ឈរ​យូរ អ្នក​ត្រូវ​តែ​ជើង​មួយ​ដាក់​ទៅ​មុខ ជើង​មួយ​ដាក់​ទៅ​ក្រោយ ដោយ​មិន​ត្រូវឱ្យ​ឃ្លាត​ពីគ្នា​ខ្លាំងពេក​ទេ ព្រោះ​អាច​ធ្វើឱ្យ​អ្នក​មាន​គ្រោះថ្នាក់ ហើយ​ត្រូវតែ​ផ្លាស់ប្តូរ​ជា​និច្ច ហើយ​ម្យ៉ាងទៀត​អ្នក​ក៏ត្រូវ​ហាត់ប្រាណ​ដែរ ព្រោះ​វា​អាច​ធ្វើឱ្យ​ឈាម​អ្នកដើរ​ស្រួល​នៅពេល​ដែល​អ្នក​ឈរ​យូរ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។