ទស្សន៍ទាយ​ព្រឹត្តិការណ៍​ជុំវិញ​ពិភពលោក ដែល​នឹង​កើតមាន​ក្នុង​ឆ្នាំ ២០១៦​

​កាលពីពេល​ថ្មីៗ​នេះ​លោក លី ចឹ​ង​ចឺ គ្រូ​ហុងស៊ុយ​ហុងកុង​បាន​បោះពុម្ពផ្សាយ​សៀវភៅ​ក្បួន​ហុងស៊ុយ​សម្រាប់​ឆ្នាំ ២០១៦ ដោយ​ក្នុងនោះ​លោកគ្រូ​ហុងស៊ុយ​បាន​ទស្សន៍ទាយ​នូវ​ព្រឹត្តិការណ៍​អន្តរជាតិ​ធំៗ​ជុំវិញ​ពិភពលោក​ដូចខាងក្រោម​៖

ទស្សន៍ទាយ​ព្រឹត្តិការណ៍​ជុំវិញ​ពិភពលោក ដែល​នឹង​កើតមាន​ក្នុង​ឆ្នាំ ២០១៦​

តំបន់​អឺរ៉ុប និង អាមេរិក​​នៅ​តំបន់​អឺរ៉ុ អាច​ទទួលរង​នូវ​ការ​ញាំញី​ពី​កត្តា​ទាំង ៥ យ៉ាងដូច​ខាងក្រោម​៖
១. លំហូរ​ចូល​នៃ​ជនភៀសខ្លួន​ឥតឈប់ឈរ ។​
២. មានការ​វាយប្រហារ​ពី​ក្រុម​ភេរ​វករ ។​
៣. ការរួមបញ្ចូល​ប្រាក់​អឺរ៉ូ ។​
៤. មានការ​ខ្វែងគំនិត​គ្នា​រវាង​អង់គ្លេស និង សហគមន៍​អឺរ៉ុប ។​
៥. លទ្ធភាព​នៃ​គ្រោះ​រញ្ជួយ​ដី​អាច​កើតមានឡើង ។​

ទស្សន៍ទាយ​ព្រឹត្តិការណ៍​ជុំវិញ​ពិភពលោក ដែល​នឹង​កើតមាន​ក្នុង​ឆ្នាំ ២០១៦​

​ឆ្នាំ ២០១៦ កត្តា​ទាំងអស់នេះ គឺអាច​វិវឌ្ឍន៍​ជា​បន្តបន្ទាប់​រហូត​ឈានទៅដល់​គ្រោះមហន្តរាយ​ក្នុង​កម្រិត​ខ្ពស់​ទៀត ផង​ដោយ​ក្នុងចំណោម​នោះ​រួមមាន​ប្រទេស​អុ​ី​តា​លី បារាំង និង ប្រទេស​ព័រ​ទុយ​ហ្គា​ល់ ជួប​ហេតុការណ៍​ធ្ងន់ធ្ងរ​ជាងគេ ។ ក្រៅ ពី​នោះ​មាន​ប្រទេស​អង់គ្លេស ក៏​អាច​ជួប​បញ្ហាលំបាក​ក្នុង​ការយក​ប្រៀប​ឈ្នះ​លើ​ផលប្រយោជន៍​អ្វីមួយ ហើយក៏​ទទួលរង​នូវ ការរិះគន់​ផងដែរ ។ រីឯ​ប្រទេស​រុស្សី ឯណោះ​វិញ​ឆ្នាំ ២០១៦ នេះ​អាច​ជួប​ហា​នី​ភ័យ​សង្គ្រាម​ក្នុង និង ក្រៅ​ស្រុក ដោយ​កាល ពី​ពេល​ថ្មីៗ​នេះ​រុស្សី បានធ្វើការ​វាយប្រហារ​ទៅលើ​ពួក ISIS តាមផ្លូវ​អាកាស និង មានបំណង​ចង់​បញ្ជូន​កងទ័ពជើងគោក ចូលធ្វើ​សង្គ្រាម​នៅក្នុង​ប្រទេស​ស៊ី​រី ទៀតផង ។ ក្រៅពីនោះ ទាក់ទង​ដល់​រឿង​កាកសំណល់​នុយក្លេអ៊ែរ ក៏​ជា​បញ្ហា​ចោទ​ដែរ ប្រសិនបើ​មិនបាន​ចាត់ចែង​សមស្រប​ទេនោះ ។

ទស្សន៍ទាយ​ព្រឹត្តិការណ៍​ជុំវិញ​ពិភពលោក ដែល​នឹង​កើតមាន​ក្នុង​ឆ្នាំ ២០១៦​

​ចំណែក​លោក​ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀរ ពូ​ទីន ក៏​ស្ថិតក្នុង​បញ្ជី​គ្រោះថ្នាក់​ផងដែរ ។ ចំពោះ​សហរដ្ឋអាមេរិក ឆ្នាំ ២០១៦ នេះ គឺជា​ឆ្នាំ​ជួប​ហា​នី​ភ័យ​យ៉ាងធ្ងន់ធ្ងរ​ជាង​ឆ្នាំ​ណាៗ​ទាំងអស់ ដោយ​ក្នុងនោះ​រួមមាន​៖
១. ក្រុម​ភេរ​វករ​ដ៏​កំណាច​ឃៅ​រ​ឃៅ អ្នក​ងប់​ង​ល់​ក្នុង​លទ្ធិ​សាសនា និង អ្នកមាន​ជំងឺផ្លូវចិត្ត​តែងតែ​មានគំនិត​ធ្វើការ កាប់សម្លាប់ និង បំផ្លិចបំផ្លាញ​ផ្ទៃក្នុង​ឥត​ត្រា​ប្រណី ។​
២. មាន​គ្រោះមហន្តរាយ​នៃ​ការ​ធ្វើចរាចរ​យ៉ាងធ្ងន់ធ្ង​រ ដោយ​ពួក​ភេរវ​ករ​វាយប្រហារ​ទៅលើ​យានយន្ត​ផ្សេងៗ ។ គ្រោះធម្មជាតិ​ក៏មាន​ការបំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ដែរ​ដែលមាន​ដូចជា ខ្យល់ព្យុះសង្ឃរា ធាតុអាកាស​ប្រែប្រួល​ដោយ​ត្រជាក់​
​មាន​ធ្លាក់​ព្រិល​កក​ពាសពេញ​ធរណី រលក​កម្តៅ​ក្តៅ​ខ្លោច​ស្បែក គ្រោះ​រញ្ជួយ​ដី វត្ថុ​ធាតុគីមី និង ជំងឺ​ផ្សេង​អាច​រាតត្បាត​ពាស ពេញ​ទឹកដី​សហរដ្ឋអាមេរិក ។​

ទស្សន៍ទាយ​ព្រឹត្តិការណ៍​ជុំវិញ​ពិភពលោក ដែល​នឹង​កើតមាន​ក្នុង​ឆ្នាំ ២០១៦​
​ ​៣. ចំណែក​ជោគ​វា​នា​នៅ​ឧបទ្វីប​កូរ៉េ វិញ គឺ​កូរ៉េខាងជើង និង ខាងត្បូង ដែល​កាលពី​ឆ្នាំ ២០១៥ មាន​សភាព ការណ៍​ស្ងប់ស្ងាត់​បន្តិច​ហើយក៏​ពិតមែនតែ​ពេលខ្លះ​មានការ​គម្រាមកំហែង​ពី​កូរ៉េខាងជើង ។ តែ​ទោះជា​យ៉ាងណា​ក៏​ទីបំផុត មិនមាន​ហេតុការណ៍​ធ្ងន់ធ្ងរ​ផ្ទុះឡើង​អ្វី​ដែរ ។ ដូច្នេះ​សម្រាប់​ឆ្នាំ ២០១៦ សភាពការណ៍​រវាង​កូរ៉េ​ទាំងពីរ​ស្ថិតក្នុង​ភាពល្អ​ប្រ សើរ​ដូច​បណ្តា​ឆ្នាំមុនៗ​ដែរ ។ ចំណែក​ប្រទេស​ជប៉ុន វិញ​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ​បំផុត គឺ​គ្រោះ​រញ្ជួយ​ដី ។ ក្រៅពីនោះ​បញ្ហា រឿង​វិវាទ​នយោបាយ​នៅលើ​ឆាក​អន្តរជាតិ​ក៏​អាច​ជះឥទ្ធិពល​អាក្រក់​ខ្លះៗ​ដល់​ជោគវាសនា​របស់​ប្រទេសជាតិ​ដែរ ៕ គ ឡេង​

ទស្សន៍ទាយ​ព្រឹត្តិការណ៍​ជុំវិញ​ពិភពលោក ដែល​នឹង​កើតមាន​ក្នុង​ឆ្នាំ ២០១៦​

ទស្សន៍ទាយ​ព្រឹត្តិការណ៍​ជុំវិញ​ពិភពលោក ដែល​នឹង​កើតមាន​ក្នុង​ឆ្នាំ ២០១៦​